ព័ត៌មានជាតិ

រថយន្តដឹកថ្មនិងដី ប្រមាណជិតម្ភៃគ្រឿង បានសម្រុកលួចចាក់ចូលសមុទ្ររាប់ពាន់ឡានទាំងយប់ផ្អេីលអស់អ្នកភូមិ. ខណៈដែលអជ្ញារធ៌រ គ្រប់រូប កំពុងដេកលក់!

ខេត្តព្រះសីហនុ÷នៅយប់ថ្ងៃសៅរ៍  ថ្ងៃទី17ខែកញ្ញា ឆ្នាំ2022 ស្ថិតនៅក្រុម1ភូមិ3 សង្កាត់ 1 ក្រុងនិងខេត្តព្រះសីហនុគឺមានករណីរថយន្តដឹកថ្មនិងដីប្រមាណជិត 20 គ្រឿងបានសម្រុកដឹកចាក់ចូលសមុទ្រទាំងយប់ផ្អេីលអស់អ្នកភូមិបេីទោះជាមានការរអ៊ូរទាំជាខ្លាំងព្រោះតែដេកពួនពុំបានក៍ដោយចុះមិនត្រឹមតែប៉ុណ្ណោះការលួចចាក់ថ្មនិងដីចូលសមុទ្រនោះគឺមានរយ:ពេលជិត1ឆ្នាំទៅហេីយដោយពួកគាត់គ្រាន់តែដឹងថាជាអ្នកមានបុណ្យស័កធំ មានអំណាច ក៍ប៉ុន្តែការដឺកចាក់គឺមិនមែនដឹកចាក់ជារៀងរាល់ថ្ងៃនោះទេគឺពួកគេចាក់នៅឱកាសពេលយប់ស្ងាត់និងមានអ្នកមេីលផ្លូវថែមទៀតផង ជួនកាលក៍បង្ករឲ្យគ្រោះថ្នាក់ចរាចរណ៍ក៍ទាំងយប់ក៍មាន ឬក៍យូរៗម្តងគឺឡានប្រមាណជិតសាមសិបគ្រឿងឯនោះដឹកចាក់កក្រេីកសមុទ្រសមុទ្រតែម្តង។

ដោយធ្វេីសកម្មភាពចាប់ពីម៉ោង8យប់រហូតដល់ម៉ោង3ទៀបភ្លឺក៍មានប្រភពបានបង្ហេីមថាបេីគិតទៅរាប់ពាន់ឡាន ជាក់ស្តែងនៅក្នុងកំឡុងខែកញ្ញានេះគឺធ្វេីសកម្មភាពលួចចាក់ថ្មនិងដី នៅយប់ថ្ងៃទី1ខែកញ្ញា ឆ្នាំ2022នៅយប់ថ្ងៃទី13ខែញ្ញាឆ្នាំ2022 និងយប់ថ្ងៃទី17 ខែកញ្ញាឆ្នាំ2022 ថ្មីៗនេះដោយគ្មានការយកចិត្តទុកដាក់និងលាងសម្អាតផ្លូវបេតុងធ្វេីឲ្យប៉ះពាល់ ហុយ និងរអិលផងក៍មានដោយមហាជនមានការងឿងឆ្ងល់ជាខ្លាំងមិនឃេីញមានអាជ្ញាធរមូលដ្ឋានអេីតចេញមកមេីលនោះទេក៍ប៉ុន្តែក្រោយពីទទួលបានព័ត៌មានភ្លាម ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានចាត់កម្លាំងមន្ត្រីឲ្យចុះទៅដល់គោលដៅទាំងយប់កន្លែងនោះក៏ប៉ុន្តែជាក់ស្ដែងវិញនៅពេលមន្ត្រីទៅដល់គោលដៅនោម៉ោង10យប់ រថយន្តទំនេីបមេការរថយន្តដឹកដីទាំងនោះបានបេីកចាកចេញមុនប្រមាណជា15នាទីពីកន្លែងនោះបាត់អស់តែម្ដងឃើញតែដីជ្រុះលេីផ្លូវបេតុងនិងទ្វារដែលបានបិទតែប៉ុណ្ណោះបន្ទាប់ពីកម្លាំងមន្ត្រីត្រឡប់ទៅវិញអស់ក្រោយមកនៅវេលា11និង50នាទីស្រាប់តែរថយន្តដឺកអាប៊ុលចាកចេញពីកន្លែងចាក់ថ្មនិងដីពីទីតាំងខាងលេីនោះថែមទៀផង។  ជុំវិញករណីខាងលេីនេះមហាជនសូមស្នេីទៅដល់ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ , ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួង បរិស្ថាន និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក)  ,   និង ឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក)

មេត្តាអញ្ជេីញចុះពិនិត្យមេីលនូវទីតាំងខាងលេី និងមានវិធានការច្បាប់ ឲ្យបានតឹងរឹងបំផុត ចំពោះអ្នកដែលរំលោភបំពាន ទន្ទ្រាន ចាក់ថ្មនិងដីចូលសមុទ្រប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយអាងខ្លួនជាអ្នកមានអំណាច យកសម្បត្តិសាធារណ: មកធ្វេីជារបស់ខ្លួនដោយមិនកោតក្រែងច្បាប់បន្តិចសោះឡេីយនិងជាពិសេសសូមស្នេីទៅដល់សម្តេច(ឪ)ពុក ហ៊ុន សែន មេត្តាជ្រាបនិងសូមទានជ្រាប!

សូមបញ្ជាក់ថា​កាលពីកំឡុងឆ្នាំ2018 ​​ឯកឧត្តម ​ជា សុផារ៉ា​ រដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ ​ត្រូវ​បាន​ចាត់តាំង​ដោយ​ផ្ទាល់​ពីសម្តេច អគ្គមហាសេនាបតី  ​ហ៊ុន សែន​ ដើម្បី​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​កាយ​យក​ដី​ដែល​បាន​ចាក់​បំពេញ​សមុទ្រ​មួយ​កន្លែង​ស្ថិត​ក្នុងឆ្នេរ​ព្រែកត្រែង​ ​ឃុំ​ ​អូរត្រេះ​ ​ស្រុក​ស្ទឹងហាវ​ ​ខេត្ត​ព្រះសីហនុ​ ​នឹង​ធ្វើឱ្យ​​ឆ្នេរ​សមុទ្រ​នោះ​មាន​សភាព​ដូច​ធម្មជាតិ​វិញ។​
សម្តេចនាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន ​បាន​ដាក់​បញ្ជា​ ​បន្ទាន់​មួយ​ឱ្យ​ម​ន្ត្រី​ថ្នាក់​ក្រោមកាយ​យក​ដី​ចេញវិញដែល​ក្រុមហ៊ុន​ឯកជន​មួយ​ចាក់​បំពេញ​សមុទ្រ​ធម្មជាតិ​ ​ក្នុង​ខេត្ត​ព្រះ​សីហនុ។​ ​

ការ​ដាក់​បញ្ជា​ភ្លាមៗ​របស់​សម្តេច  ​ហ៊ុន សែន​ ​ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ ​ក្រោយ​មាន​ការ​រិះគន់​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ចំពោះ​កា​រចាក់​ដី​បំពេញ​សមុទ្រ​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ កខ្វក់​ទឹក​និង​ឆ្នេរ​សមុទ្រ​កម្ពុជា។​ ​

ឯកឪត្តម  ​ជា សុផារ៉ា​ ​ត្រូវ​បាន​ចាត់តាំង​ដោយ​ផ្ទាល់​ពី​សម្តេចហ៊ុន សែន​ ​ដើម្បី​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​និង​កាយ​យក​ដី​ដែល​បាន​ចាក់​បំពេញ​សមុទ្រ​មួយ​កន្លែង​ស្ថិត​ក្នុងឆ្នេរ​ព្រែកត្រែង​ ​ឃុំ​ ​អូរត្រេះ​ ​ស្រុក​ស្ទឹងហាវ​ ​ខេត្ត​ព្រះសីហនុ​ ​នឹង​ធ្វើឱ្យឆ្នេរ​សមុទ្រ​នោះ​មាន​សភាព​ដូច​ធម្មជាតិ​វិញ។​
និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី  ​ក៏បាន​ព្រមាន​ម្ចាស់​ដី​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ផង​ដែរ​ ​ឱ្យ​ ​ចៀស​វាង​នូវ​សកម្មភាព​ចាក់​ដី​រំលោភ​ចូល​ឆ្នេរ​ធម្មជាតិ។​

បន្ទាប់ពីពេលនោះមកមហាជនបានសង្កេតឃេីញថាមានសភាពស្ងប់ស្ងាត់មួយរយ:ក៍ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ក្នុងរយៈកាលថ្មីៗនេះគឺមានជនខិលខូចបន្តលបលួចយកថ្មនិងដីទៅចាក់បំពេញសមុទ្រទាំងយប់កក្រេីកសមុទ្រផ្អេីលអស់អ្នកភូមិជាក់ស្តែងគឺទីតាំងស្ថិតនៅក្រុម1 ភូមិ 3 សង្កាត់1 ក្រុង និងខេត្តព្រះសីហនុ មហាជនទទូចស្នេីដល់ថ្នាក់ដឹកគួរមានវិធានក្តៅចំពោះអ្នកខិលខូចបំពាន ទន្ទ្រានចាក់ថ្មនិងដីចូលសមុទ្រ បេីនៅតែបណ្តែតបណ្តោយដូច្នោះសម្បត្តិសាធារណ:និងឆ្នេរសមុទ្រនិងត្រូវវិនាសហិនហោចអស់ជាក់ជាពុំខានឡេីយ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button