ព័ត៌មានជាតិ

លោកហ៊ាង ហៅហ៊ាងក្បាលដែក បើ​ក​​​​សង្វៀនបញ្ជល់មាន់ និងវង់បៀរ អា​ប៉ោងបើកលេងទ្រង់ទ្រាយធំយ៉ាងរលូន ព្រោះគ្មានមន្ត្រីអាជ្ញាធរ ឬសម​ត្ថកិច្ចក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មា​នជ័យ ណាចាត់វិធានការបង្ក្រាបឡើយ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យ​ដឹ​ង​ថា ក្នុងដីឡូត៍មួយកន្លែងនៅភូមិប្រ​ជា​ធម្មកើតមានបើកសង្វៀនបញ្ជល់មាន់ និងវង់បៀ អាប៉ោងទ្រង់ទ្រាយធំយ៉ាងរលូន ព្រោះ​​​​គ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាចាត់វិធានការបង្ក្រា​បឡើយ។

ប្រជាពលរដ្ឋបានឲ្យដឹងថា​ ម្ចាស់សង្វៀនបញ្ជល់មាន់មានឈ្មោះ ហ៊ាង ហៅហ៊ាងក្បាលដែក ដែលមានខ្នងបង្អែករឹងមាំអាច​បើ​ក​ស​ង្វៀ​នបញ្ជល់មាន់និងវង់បៀអាប៉ោងក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយគ្មានសមត្ថកិ​ច្ច​ណា​ប៉ះ​​​ពាល់ឡើយ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក៏ដូចជាអធិការនគរបាលក្រុងប៉ោយប៉ែត និងមេបញ្ជាការកងរាជ​អា​វុធហត្ថក្រុងប៉ោយប៉ែត​ កំពុងបណ្តាយឲ្យឈ្មោះហ៊ាងក្បាលដែក ធ្វើអ្វីៗតាមអំពើចិត្ត។

បើតាមការបង្ហើបពីអ្នកធ្លាប់ចូលទៅដល់សង្វៀនបញ្ជល់មាន់និងវង់បៀអាប៉ោងក្នុងភូមិប្រជាធម្មកើត បានឲ្យដឹងថា មានម​ន្ត្រី​ន​គរបាលនិងមន្ត្រីអាវុធហត្ថជាន់ខ្ពស់ក្នុងខេត្តបន្ទាយមានជ័យ ធ្វើជាខ្នងបង្អែករបស់ឈ្មោះ ហ៊ាងក្បាលដែក ទើបបុគ្គលនោះ​​​​អាចបើកល្បែងស៊ីសងក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត តាមអំពើចិត្ត។

ដូច្នេះហើយទើប​ប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជា​តិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុ​ស​​​​ច្បាប់នៅក្រុងប៉ោយប៉ែត ជាបន្ទាន់។ ដោយហេតុថា លោក អាត់ ខែម ស្នងការន​គ​រ​បាលខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មិនយ​​ក​ចិត្តទុកដាក់ បង្ក្រាបល្បែងស៊ីសងខុសច្បា​​​ប់ដើម្បីពង្រឹងសន្តិសុខសង្គមនោះទេ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button