ព័ត៌មានជាតិ

អង្គការមូលនិធិសកលសម្រាប់ធម្ម​ជាតិ WWF សម្តែងការកោតសរសើ​រ​ចំពោះការអនុវត្តការងាររបស់មន្រ្តីឧទ្យានុរក្សនៅកម្ពុជា ដែលបានលះ​បង់ និងពុះពារដើម្បីការពារធនធា​ន​ធម្មជាតិ

អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF បានសម្តែងការកោតសរសើរចំពោះការអនុវត្តការងាររបស់មន្រ្តីឧទ្យានុរក្សនៅកម្ពុជា ដែលបានលះបង់ និងកំពុងពុះពារ ដើម្បី ការពារធនធានធម្មជាតិនៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើត និងមេគង្គនៃប្រទេសកម្ពុជា។ លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា មានប្រសាសន៍ថា “អង្គការ WWF សូមអរគុណដោយក្តីគោរពដល់ឧទ្យានុរក្សទាំងអស់ដែលបានពុះពារ ប្រឈមនឹងឧបសគ្គ និងហានិភ័យខ្ពស់គ្រប់យ៉ាង ដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាប្រចាំថ្ងៃនៅសមរភូមិមុខនៃការអភិរក្ស។ យើងខ្ញុំសូមកោតសរសើរចំពោះការលះបង់ និងប្តេជ្ញាចិត្តខ្ពស់របស់ឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សានិងការពារធនធានសត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើនិងទន្លេដែលមនុស្សយើងទាំងអស់គ្នាពឹងអាស្រ័យសម្រាប់ជីវិត” ។ អង្គការ WWF បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិសំខាន់ៗ និងផ្តល់ការកសាងសមត្ថភាពជំនាញសម្រាប់ការអនុវត្តច្បាប់ ព្រមទាំងផ្តល់នូវរាល់សម្ភារ គ្រឿងបរិក្ខារ និងឧបករណ៍ចាំបាច់នានា ជូនដល់មន្ត្រីឧទ្យានុរក្ស និងមន្រ្តីឆ្មាំទន្លេសរុបទាំងអស់ចំនួន២៧១នាក់ សម្រាប់បំពេញភារៈកិច្ចរបស់ខ្លួន ក្នុងការងារល្បាត និងការចុះត្រួតពិនិត្យជាប្រចាំនៅក្នុងតំបន់ការពារ។ លោក James Peter Lourens ទីប្រឹក្សាបច្ចេកទេសសម្រាប់ការអនុវត្តច្បាប់នៃអង្គការ WWF កត់សម្គាល់ថា មន្រ្តីឧទ្យានុរក្សនៅកម្ពុជា បានអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ ខណៈត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជាបានជួយស​ង្គ្រោះ​ពលករកម្ពុជាប្រមាណ ១០៣​០​០​០នាក់ ក្នុងនោះមានស្ត្រីប្រមាណ ៤​៥​ភាគរយ ត្រូវបានអា​ជ្ញាធ​រជួយ​ស​ង្គ្រោះ​

រាជធានីភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានជួយសង្គ្រោះពលករជាង១០ម៉ឺននាក់ ខណៈដែលបណ្ដាប្រទេសគោលដៅកំពុងរឹតបន្តឹ​ង ដើម្បីកាត់ទប់ស្កាត់ជំងឺកូវីដ-១៩។ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ​ជួ​ញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩ មានពលករកម្ពុជាប្រមាណ ១០៣០០០នាក់ ក្នុងនោះមានស្ត្រីប្រមាណ ៤៥ភាគរយ ត្រូវបានអាជ្ញាធរជួ​យ​ស​ង្គ្រោះ។ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្តីពី «កតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ ប្រកបដោ​យ​សុ​វត្ថិភាពរៀបរយ និងស្របច្បាប់ » នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ សម្តេចក្រឡាហោម បានបញ្ជាក់ថា អាជ្ញាធរបាននឹងកំពុ​ងទទួលសង្គ្រោះពលករដែលត្រឡប់មកវិញដែលព្យាយាមឆ្លងដែនដោយខុសច្បាប់ និងតាមច្រកមិនផ្លូវការ ដែលគេចវេះពីស្ថាន​ភាពលំបាកក្នុងប្រទេសគោលដៅគឺជាកិច្ចការដ៏ចាំបាច់យ៉ាងខ្លាំងក្លាពីប្រទេសដើម និងប្រទេសគោលដៅ ។ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ជនទេសន្តរប្រវេសន៍ភាគច្រើនដែលគ្មានជំនាញ និងមិនស្របច្បាប់ច្រើនស្ថិតនៅក្នុង​ស្ថា​ន​ភាពលំបាក និងរងគ្រោះច្រើនជាងអ្នកដែលមានការបញ្ជូនដោយស្របច្បាប់។ ជនទេសន្តរប្រវេសន៍ដែលចាកចេញដោយប្រថុយប្រថានតែងត្រូវបានជនឆ្លៀតឱកាសកេងប្រវ័ញ្ចយកចំណេញពីស្ថានភាពទាល់ច្រករបស់អ្នកទាំងនោះ ដោយធ្វើការជួញដូរ រំលោភបំពាន តាមបែបទេសភាព ធ្វើឱ្យជនរងគ្រោះធ្លាក់ខ្លួនជាជនជរា ពិការ រង្វេ​ង​ស្មារតី បាត់បង់ភាពជាមនុស្ស ឬរហូតដល់បាត់បង់ជីវិតថែមទៀតផងដែរ។ […]

ព័ត៌មានជាតិ

ឯកឧត្តម កែវ រតនៈ អគ្គនាយក អគ្គិសនីកម្ពុជា រួមដំណើរជាមួយមន្ត្រីខេត្តកណ្តាល ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងចក្រអគ្គីសនី មានអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយអគ្គិសនីមួយកន្លែងទៀត កម្លាំង ២៣០គីឡូវ៉ុល

ខេត្តកណ្តាល ៖ រោងចក្រអគ្គិសនីកម្លាំង៤០០ម៉េហ្គាវ៉ាត់ ដើរដោយប្រេងខ្មៅ និងឧស្ម័ន និងអនុស្ថានីយអគ្គិសនី មួយកន្លែងទៀត មានកម្លាំង២៣០គីឡូវ៉ុល ស្ថិតនៅឃុំកោះរៈ ស្រុកល្វាឯម ខេត្តកណ្តាល  រហូតមកទល់ពេលនេះ សំរេចការសាងសង់បានប្រមាណ ៩០%ហើយ គ្រោងនិងដាក់ ឲ្យដំណើការនៅចុងខែសីហាឆ្នាំ២០២០ ខាងមុខនេះ។ នេះបើតាមការឲ្យដឹង ពីឯកឧត្តម កែវ រតនៈ  រដ្ឋមន្ត្រីប្រតិភូ  អមនាយករដ្ឋមន្ត្រី  និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអ​គ្គ​នាយក អគ្គិសនីកម្ពុជា ក្នុងឱកាសដែលឯកឧត្តម  រួមដំណើរជាមួយ  ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និ​ង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចុះពិនិត្យវឌ្ឍនភាព  នៃការសាងសង់រោងចក្រអគ្គីសនី ដើរដោយប្រេងខ្មៅ ឧស្ម័ន និងហ្គាស មានអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយអគ្គិសនីមួយកន្លែងទៀត  កម្លាំង២៣០គីឡូវ៉ុល កា​លពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។ គួរបញ្ជាក់ថា៖ សមិទ្ធិផលដ៏ធំធេងដែលបានផុសឡើងក្រោមការដឹកនាំប្រកបដោយ  គតិ្តបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា […]

ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេ​ត្តកណ្តាល អនុញ្ញាតឱ្យនិស្សិតប្រ​ឡងជាប់អាហារូបករណ៍ទៅសិក្សានៅ​​​​​​​សាធារណរដ្ឋសង្គមនិយម​វៀត​ណា​ម ចូលជួបសំណេះសំណាល និង​ស​ម្ដែងការគួរសម

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អនុញ្ញាតអោយនិស្សិតប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៥ឆ្នាំ ចំនួន០៤រូប ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ដែលពិធីនេះធ្វើនៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាលរបស់សិស្ស ដើម្បីលើកទឹកចិត្ត និងផ្ដល់អនុសាសន៍ល្អសម្រាប់ពួកគាត់។ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្អូនៗនិស្សិតដែលត្រូវទៅសិក្សានៅប្រទេសវៀតណាម នៅពេលឆាប់ៗខាងមុខនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ទទួលយកនូវយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនអោយទៅជាធនធានដ៏មានសមត្ថភាព សម្រាប់បម្រើសង្គម និងប្រទេសជាតិ ។ ឯកឧត្ដមបានបន្តថា ក្នុងពេលបច្ចុប្បន្ន មិនថាប្រទេសកម្ពុជា និងប្រទេសលើសកលលោក បាននឹងកំពុងជួបវិបត្តិនៃជំងឺរាលត្បាតជំងឺកូវិដ-១៩ ដូច្នេះសូមប្អូនៗ ដែលត្រូវទៅសិក្សានៅប្រទេសវៀតណាម ត្រូវការពារខ្លួនកុំអោយឆ្លងជំងឺកូវិដ-១៩ ដោ​យ​មានអនាម័យជាប្រចាំ ហើយឯកឧត្តមក៏បានជួយឧបត្ថម្ភថវិកាដល់និស្សិតទាំង ៤រូបនូវថវិកា ក្នុងម្នាក់ ១ លានរៀលផងដែរ។ សូមបញ្ជាក់ថា និស្សិតដែលត្រូវទៅសិក្សានៅប្រទេសវៀតណាម មានចំនួន ៤នាក់ ទី១ ឈ្មោះ ម៉ា សៀកមួយ ភេទស្រី មុខជំនាញ […]

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តក​ណ្ដាល ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង​ជូ​នដល់គ្រួសារក្រីក្រ ដែលមានវ័យចា​ស់​ជរា នៅឃុំស្វាយប្រទាល ស្រុកស្អា​ង ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំ​ណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម​ក​ម្ពុ​ជាខេត្ត និងសហការីបាន ប្រគល់ផ្ទះ ១ ខ្នងសង់អំពីថ្ម ប្រក់សង្ក័សី ទំហំ ៤ ម៉ែត្រ គុណ ៥ម៉ែត្រ ដែលជា អំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនដល់ លោកតា អ៉ីម អឿន អាយុ ៦២ឆ្នាំ និងភរិយា មានសមាជិកគ្រួ​សា​រ​តែ​២​នាក់ប្តី ប្រពន្ធ មានទីលំនៅ ក្នុងភូមចុងកោះ ឃុំស្វាយប្រទាល ស្រុកស្អាង ហើយបច្ចុប្បន្ននេះលោកតា និងភរិយាកំពុងតែមា​ន​​​ជីវភាពខ្វះខាតយ៉ាងខ្លាំង។ លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំ​មកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា […]

ព័ត៌មានជាតិ

លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈ​ក​ម្មការទី៥ នៃព្រឹទ្ធសភា ចុះតាមដា​នឈ្វេងយល់ពីការងារអនុវត្តន៍ច្បា​ប់​​​អន្តោប្រវេសន៍ តំបន់ព្រំដែនជ្រៃធំ នៅខេត្តកណ្តាល

ខេត្តកណ្តាល ៖ នៅថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្នងការនគបាលខេត្ត ដែលដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅសាលាខេត្តកណ្តាល ។ បន្ទាប់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអាននូវសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ពាក់ព័ន្ធនឹងវិស័យនានា នៃមន្ទីរជំនាញនីមួយៗរួចមក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានមានប្រសាសន៍ថា គណៈកម្មការទី៥នៃព្រឹទ្ធសភាចុះបេសកកម្មនៅខេត្តកណ្តាលនាពេលនេះ មានគោលបំណងពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន សម្រាប់ជាគោលដៅ […]

ព័ត៌មានជាតិ

ក្រុមហ៊ុនចំនួនចំនួនពីរ នឹងដំឡើងឧបករណ៍ផលិតទឹកស្អាតមកពីប្រទេ​សចិន និងពិនិត្យលទ្ធភាពបង្កើ​ត​រោងចក្រផលិតនៅក្នុងប្រទេស​ក​ម្ពុ​ជា

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ ខែ កក្កដា​ ឆ្នាំ២០២០ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោ​​ក​បណ្ឌិត Cai Yunlong នាយកក្រុមហ៊ុន Micro Purification Science & Technology (Cambodia) Co.,Lt​d​ និងលោក Pen​g​ Ting Gang នាយកក្រុមហ៊ុនT.C.U Polys Enterprise Co.,Ltd ដែលជាក្រុមហ៊ុនផលិតឧបករណ៍ស​ម្ភារទឹកស្អាត ការដំឡើងនូវប្រព័​ន្ធ​ប្រព្រឹត្តិកម្ម​ទឹកស្អាតតាមបច្ចេកវិទ្យាថ្មី និងដំឡើងឧបករណ៍ផលិតទឹកស្អាតមកពីប្រទេសចិន បានប្រកា​ស​ថា ក្រុមហ៊ុននឹងពិនិត្យលទ្ធភាពបង្កើតរោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាតែម្ដង។ ការលើកឡើងនេះ ក្នុងជំនួបស​ម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និ​ងនវានុវត្តន៍ កាលពីថ្ងៃទី ២៧ ខែ កក្កដា​ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឧស្សាហកម្ម។ នេះបើយោងតាមក្រសួងឧស្សាហកម្ម […]

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ច ប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំនោះសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មូលហេតុ​ដែលមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេស​ន៍​សា​រជាថ្មីនេះ គឺដោយសារតែច្បាប់ដែលយើង​មាននោះ (តាំងពីឆ្នាំ១៩៩៤) នៅមានចំណុចខ្វះខាត ហើយការអនុវត្តច្បាប់ដែលមាន​​ស្រាប់​កន្លងមក ក៏ជួបនូវបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានការគិតគូរ​ឡើង​វិញ។ សម្ដេចក្រឡាហោមបានលើកឡើង​ថា ដោយមើលឃើញពីភាពចាំបាច់នៃការ​ធ្វើ​វិសោធនកម្មច្បាប់នេះ ក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ពីប្រមុខរាជរ​ដ្ឋា​ភិ​បាល ដើម្បីអនុញ្ញាតឱ្យមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍នេះជាថ្មី ក៏ដូចជាស្នើសុំឱ្យមាន កិច្ចប្រជុំជាមួយម​ន្ត្រីពី​ស្ថា​ប័​ន​ពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ ព័ន្ធ ធ្វើយ៉ាងណាឱ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមាន​សត្យានុម័តក្នុងការ អនុវត្តសម្រាប់បម្រើផលប្រយោជន៍ប្រទេសជាតិទាំងមូល។ សម្ដេចក្រឡាហោ​មបានបន្ត​ថា កន្លងមកការអនុវត្តច្បាប់ និងការគ្រប់គ្រងជនបរទេសទាំងឡាយដែលចេញ-ចូលក្នុង ប្រទេសកម្ពុជា មានលក្ខណៈហ្មត់ចត់ និងប្រកប​ដោ​យភាពជោគជ័យ ដោយស្ថាប័ន និង​អង្គភាពពាក់ព័ន្ធបានខិតខំដោះស្រាយបញ្ហានានាតាមសភា​ព​កា​រណ៍ជាក់ស្ដែង ប្រកប​ដោ​យ​ការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ។ សូមជម្រាបថា ច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា មានគោល​បំណងគ្រប់គ្រងជនបរទេសគ្រប់រូបនៅលើទឹ​ក​ដីក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់​អំពី​វិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តន៍ចំពោះជនបរទេស ដែលចូល-ចេញ ឆ្ល​ងកាត់ និ​​​ង​ស្នាក់​នៅក្នុងព្រះរាជណាចក្រកម្ពុជា។ […]

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យមន្ត្រីជំនាញ សិក្សាពីគម្រោងបង្កើតសារមន្ទីរនគរបាលជាតិ ដើម្បីរក្សាទុកឯកសារព្រមទាំងរក្សានូវស្ថាដៃក្បួនច្បាប់ពាក់ព័ន្ធទៅនឹងការងារនគបាលជាតិ

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឱ្យ មន្ត្រីជំនាញសិក្សា​ពីគ​ម្រោ​​ងបង្កើតសារមន្ទីរនគរបាលជាតិដើម្បីរក្សាទុកឯកសារព្រមទាំងរក្សានូវស្ថាដៃក្បួនច្បាប់ពាក់ព័ន្ធទៅនឹងការងារនគបាលជា​​តិ។ សម្តេចក្រឡាហមសខេងបានឯកភាពឱ្យមន្ត្រីជំនាញមាននាយកដ្ឋានបុគ្គលិក និងបណ្ឌិត្យសភានគរបាលកម្ពុជា និងមន្ត្រីជំ​នា​ញពាក់ព័ន្ធរួមគ្នាសិក្សារៀបចំផែនការទាំងការងារបច្ចេកទេស និងទីតាំងណាមួយឱ្យទូលាយដើម្បីបង្កើតសារមន្ទីរនគរបាលជា​តិនៅពេលខាងមុខនេះ។ សម្ដេចក្រឡាហោម មានប្រសាសន៍ថា គម្រោងបង្កើតសារមន្ទីរនគរបាលនេះបានធ្វើឡើងដោយសារតែនគរបាលជាតិបានដើរ​តួនាទីសំខាន់ក្នុងការសហការជាមួយកងយុទ្ធពលខេមរភូមិន្ទ ក្នុងការការពារជាតិនៅតាមព្រំដែន នឹងបានបំពេញការងាររ​ដ្ឋ​បា​ល ការពារសន្តិសុខជូនជាមាតុភូមិ។ សូមបញ្ជាក់ថា សារមន្ទីរនគរបាលជាតិនេះ នឹងក្លាយជាកន្លែងតម្កល់ទុកឯកសារសំខាន់ៗក្បួនច្បាប់ របស់នគបាលជាតិសម្រា​ប់​​​​ការសិក្សាស្រាវជ្រាវ និងបង្ហាញដល់គណៈប្រតិភូ និងភ្ញៀវអន្តរជាតិ មានដូចជាមកពីប្រទេសឡាវ ថៃ និងវៀតណាមជាដើមបា​នស្វែងយល់ពីនគរបាលកម្ពុជាបានកាន់តែងាយស្រួល៕