ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មានស្តីពី “វិធានការក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ”

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង

ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ចុះចែកពូជស្រូវដល់កសិករ ២៩៨គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្តចារ ភូមិរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប្រជាកសិករចំនួន ២៩៨គ្រួសារ

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្កិគ្រឿងឥស្សរិយសជូនយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សោធននិវត្តន៍និងពិការឆ្នាំ២០២០ ចំនួន៣៣នាក់

រាជធានីភ្នំពេញ ​៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ ​នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្តិ គ្រឿង​ឥស្សរិយយស ជូន​យោធិន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សោធន​និវត្តន៍ និង ពិកា ឆ្នាំ​២០២០ ចំនួន​៣៣​នាក់​។ បន្ទាប់ពី​ពិធី​បំពាក់​ឋានន្តរសក្តិ និង គ្រឿង​ឥស្សរិយយស​រួចមក លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដឹកនាំ យោធិន​ដែល​ចូលនិវត្តន៍​ទាំង ៣៣​រូប ចូលរួម​ប្រជុំ​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ Video Conference ព្រម​គ្នា​ជាមួយ យោធិន សោធន​និវត្តន៍ ឆ្នាំ​២០២០​ទូទាំង​២៥ រាជធានី​-​ខេត្ត ដើម្បី​ស្តាប់​ប្រសាសន៍​សំណេះសំណាល​របស់ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។​ ក្រោយ​បញ្ចប់កម្មវិធី ឯកឧត្តម […]

ព័ត៌មានជាតិ

ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធី ចែកអំណោយមូលនិធិសប្បុរសធម៌ ក្រុមហ៊ុន អ៊ីហ្សីខម (EZECOM) ដល់ប្រជាពលរដ្ឋខ្វះខាត ១៣៧គ្រួសារ រស់នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីមានភ្លៀងធ្លាក់​ជាច្រើន​មេ បានបង្កអោយមានជំនន់ទឹកភ្លៀង មានការប្រឈមមុខទៅនឹងការខ្វះខាត ស្បៀងអាហារ ទីជម្រក បញ្ហាសុខភាព ការខូចខាតនូវភោគផលដំណាំ ទ្រព្យសម្បត្តិផ្សេងៗ និងការបំផ្លិចបំផ្លាញដល់ ហេដ្ឋារចនាសម្ព័ន្ធ​សង្គមជាតិ ទន្ទឹមនឹងនោះ មូលនិធិសប្បុរសធម៌ សម្រាប់ជួយជនរងគ្រោះពីទឹកជំនន់ របស់ក្រុមហ៊ុន អ៊ីហ្សីខម (EZECOM) បានចុះចែកអំណោយមូលនិធិសប្បុរសធម៌ ដល់ប្រជាពលរដ្ឋខ្វះខាត ១៣៧គ្រួសារ រស់នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។ សូមបញ្ជាក់ថា អំណោយចំនួន ១៣៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១បាវ . មី ១កេះ . ត្រីខ ១យួរ . ទឹកត្រី ១យួរ . ទឹកសុទ្ធ ១កេះ និងសម្លៀកបំពាក់មួយចំនួនទៀត។  

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យការស្តារលូ និងបាញ់លាងសម្អាតដោយទឹកសាប៊ូ និងថ្នាំសម្លាប់មេរោគ នៅភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយនឹងមន្រ្តីជំនាញក្រោមឱវាទ អញ្ជើញចុះពិនិត្យ ការស្តារលូ និងបាញ់លាងសម្អាតដោយទឹកសាប៊ូ និងថ្នាំសម្លាប់មេរោគ តំបន់ដែលជន់លិច​ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ឯកឧត្តម អ៊ូច ភា ប្រធានសាខាកាកបាទក្រហមខេត្តតាកែវ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនអតីតៈយុទ្ធជន ក្នុងស្រុកព្រៃកប្បាស់ ខេត្តតាកែវ

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែតុលា ឆ្នាំ ២០២០នេះ ក្រុមគ្រួសារអតីតយុទ្ធជនមួយចំនួន ដែលកំពុងតែជួបប្រទះជីវភាពខ្វះខាត ត្រូវបានឯកឧត្តម អ៊ូច ភា ប្រធានសាខាកាកបា​ទក្រហមខេត្តតាកែវ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនដល់លំនៅដ្ឋានក្នុងស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ ឯកឧត្តម អ៊ូច ភា ប្រធានសាខាកាកបាទក្រហមខេត្តតាកែវ បានថ្លែងពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនក្រុមគ្រូសារអតីតៈយុទ្ធជនទាំងអស់ដែលមកទទួលអំណោយទាំងអស់ដោយក្តីអាណិតអាសូរនិងដឹងគុណជានិច្ចនូវការលះបង់របស់បងប្អូនចំពោះជាតិមាតុភូមិកន្លងមកព្រោះបើគ្មានបងប្អូនក៍គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ។ ឯកឧត្តមប្រធានសាខាកាកបាទក្រហមខេត្តតាកែវ បានថ្លែងបន្តថា ជានិច្ចជាកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែចូលរួមរំលែកការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋនៅពេលជួបឧបទ្ទវៈហេតុផ្សេងៗ គ្រប់កាលៈទេសៈដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយដោយអាជ្ញាធរមិនបានដឹងលឺនោះឡើយ ហើយការជួយរបស់កាកបាទក្រហមគឺមិនរើសអើងឡើយពោលគឺឱ្យតែទីណាមានប្រជាពលរដ្ឋរងគ្រោះតែងតែមានមុខមន្រ្តីកាកបាទក្រហមចុះជួយជាប់ជានិច្ច។ នៅក្នុងឱកាសនោះឯកឧត្តម ក៍បានផ្តាំផ្ញើដល់បងប្អូនក្រុមគ្រូសារអតីតៈយុទ្ធជនទាំងអស់ថែរក្សាសុខភាពឱ្យបានល្អនិងខិតខំប្រឹងប្រែងបន្តប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អប្រសើរឡើង។ គួរបញ្ជាក់ថា អំណោយរបស់សម្ដេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសាខាកាកបាទក្រហមខេត្តយកទៅផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនក្នុងមួយគ្រូសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១កេស កន្ទេល ១ […]

ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្ដីពីផែនការអភិវឌ្ឍន៍៥ ឆ្នាំ២០២០-​២០​២​៤ និងវេទិកាពិគ្រោះយោបល់ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល​២០​២១-២០២៣

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម រិន វិរៈ រដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលស្ដីពីផែនការអភិវឌ្ឍន៍៥ ឆ្នាំ២០២០-២០២៤ និងវេទិកាពិគ្រោះយោបល់ដំណើ​រ​កា​រកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២១-២០២៣ ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ទំនិញប្រើប្រាស់ ដល់មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត អភិបាល/អភិបាលរង ស្រុក/ក្រុងទាំង៧ទូទាំងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ ដើម្បីសម្រេចឲ្យបានជោគជ័យនូវភារកិច្ចរបស់ខ្លួន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ធានាបាននូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយ និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រដ្ឋបាលខេត្តបានលើកទិសដៅជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ ដោយផ្ដល់ជាអាទិភាពលើវិស័យសំខាន់ៗ រួមមាន៖ វិស័យកសិកម្ម ឧស្សាហកម្ម […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី និងចុចប៊ូតុង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីផ្លូវជាតិលេខ១ ទៅកោះនរា និងពីកោះនរាទៅកោះពេជ្រ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រមកកម្ពុជា អញ្ជើញជាអធិបតី និងចុចប៊ូតុង ពិធីបើកការដ្ឋានសាង​ស​ង់​​ស្ពានឆ្លងកាត់ទន្លេបាសាក់ ពីផ្លូវជាតិលេខ១ ទៅតំបន់អភិវឌ្ឍន៍កោះនរា និងពីកោះនរា ទៅទី​ក្រុងរ​ណប​កោះ​ពេជ្រ ដែលរៀបចំឡើងនៅលើកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន បានបើកកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់អំពីផលប៉ះពាល់និងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ ក្នុងខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ នៅសាលប្រជុំរោងកុន ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន បានបើកកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់អំពីផលប៉ះពាល់និងផែនការត្រៀមបម្រុងសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ ក្នុងខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលពីសំណាក់ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក ផងដែរ។ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះជួយខេត្តប៉ៃលិន បានកោតសរសើរដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ខេត្ត ដែលបានខិតខំអនុវត្តការងារកន្លងមកប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានទាន់ពេលវេលា សំដៅរួមគ្នា កាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ។ឯកឧត្តមបន្ថែមទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំ អាកាសធាតុមានការប្រែប្រួលជាបន្តបន្ទាប់ ដូច្នេះសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបម្រែបម្រួលអាកាសធាតុ ដើម្បីឱ្យប្រជាពលរដ្ឋត្រៀមខ្លួនទុកជាមុននូវបញ្ហា ទាំងអស់នេះ និងរួមគ្នាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិបន្តទៀត។ ឯកឧត្ដមបានស្នើសុំគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ សូមពិនិត្យនូវរាល់ចំណុចដែលត្រូវកែលម្អឱ្យកាន់តែល្អប្រសើរ ឆ្លើយតបនឹងស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ជាមួយគ្នានោះ ឯកឧត្ដមប្រធានអង្គប្រជុំ បានផ្សព្វផ្សាយបន្ថែមពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ […]

ព័ត៌មានជាតិ

ក្រសួងអប់រំយុវជន និងកីឡា ត្រៀមសាងសង់កន្លែងលាងដៃឱ្យបានគ្រប់គ្រឹះស្ថានសិក្សា នៅទូទាំងប្រទេស ដើម្បីធានាបាននូវសុវត្ថិភាព សុខភាពសិស្សានុសិស្សក្នុងកំឡុងពេលវិបត្តិកូវីដ-១៩ និងបង្ការការឆ្លងពីជំងឺផ្សេងៗ

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា ត្រៀមសាងសង់កន្លែងលាងដៃឱ្យបានគ្រប់គ្រឹះស្ថានសិក្សា នៅទូទាំងប្រទេស ដើម្បីធានាបាននូវសុវត្ថិភាព សុខភាពសិស្សានុសិស្សក្នុងកំឡុងពេលវិបត្តិកូវីដ-១៩ និងបង្ការការឆ្លងពីជំងឺផ្សេងៗទៀត។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ សាលាមួយចំនួនបានបើកដំណើរការឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាមានសភាពធូរស្រាល ដោយអ្នកឆ្លងបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់។ តែទោះបីជាយ៉ាងនេះក្តី ក្រសួងនឹងត្រៀមសាងសង់កន្លែងលាងដៃ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់នៅទូទាំងប្រទេស ដើម្បីធានា សុវត្ថិភាពសុខភាពដល់សិស្សានុសិស្ស ពីជំងឺឆ្លងផ្សេងៗ ជាពិសេសជម្ងឺកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះការសាងសង់កន្លែងលាងដៃនេះ គឺក្រសួងមិនទាន់មាន ថវិកាគ្រប់គ្រាន់នៅឡើយទេ។ ហេតុដូច្នេះក្រសួងសូមអំពាវនាវ ដល់មាតាបិតា ឬអាណាព្យាបាលសិស្សទាំងអស់ចូលរូម ជាថវិកាមួយចំនួន ដើម្បីទ្រទ្រង់ដល់ការសាងសង់នៅពេលខាងមុខនេះ។ ឯកឧត្តម​បញ្ជាក់​ថា​  ក្រសួងអប់រំយុវជន និងកីឡា បានសុំឱ្យសាលាទាំងអស់ សាលារដ្ឋទាំងអស់ បង្កើតជាគណៈកម្មការគ្រប់គ្រង សាលារៀន ដោយមានការចូលរួមពីមាតា បិតា អ្នកអាណាព្យាបាល ក៏ដូចជាសិស្ស និងអាជ្ញាធរមូលដ្ឋាន គឺដើម្បីជួយ ទ្រទ្រង់សាលា ដោយសារសាលានឹងទទួលបានថវិកាបន្ថែម តែប្រហែលជាមិនគ្រប់គ្រាន់ទេ សម្រាប់ការធានានូវស្ដង់ដារសុវត្ថិភាពអនាម័យផ្សេងៗ ពីព្រោះថាសាលាត្រូវសាងសង់កន្លែងលាងដៃ និងរកថវិកាបន្ថែម សម្រាប់សាងសង់ […]