ព័ត៌មានជាតិ

ឯកឧត្ដម ឡេង ធនយុទ្ធា ដឹកនាំគ​ណៈប្រតិភូចូលរួមសិក្ខាសាលាស្ដីពី​កា​រត្រួតពិនិត្យពាក់កណ្ដាលអាណត្តិ នៃផែនការមេស្ដីពីការតភ្ជាប់អាស៊ា​ន ឆ្នាំ២០២៥

រាជធានីភ្នំពេញ ៖ នៅថ្ងៃច័ន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលាស្ដីពីការត្រួតពិនិត្យពាក់កណ្ដាលអាណត្តិ នៃផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ (Regio​n​a​l W​orkshop on the Mid-Term Review (MTR) of the Master Plan on ASEAN Connecti​vit​y (MPAC) 2025) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Video Conference)។

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុងគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដែលត្រូវអនុវត្តន៍ផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ដើម្បីចែករំលែកលទ្ធផលប​ណ្ដោះអា​ស​ន្នស្តីការស្រាវជ្រាវអំឡុងពេលពាក់កណ្ដាលអាណត្តិ និងដើម្បីប្រមូលមតិយោបល់ និងអនុសាសន៍លើកដំបូងរបស់ខ្លួនក្នុងការពង្រឹងការអនុវត្តផែនការមេនេះ។

ជាមួយគ្នានេះដែរ សិក្ខាសាលានេះក៏មានគោលបំណងផ្តល់ឱកាសដល់គណៈកម្មការសម្របសម្រួលការតភ្ជាប់អាស៊ាន (Asean Connectivity Coordinating Committee) ចូលរួមជាមួយស្ថាប័នដឹកនាំការអនុវត្តផែនការមេ តភ្ជាប់អាស៊ាន ស្ថាប័នតាមវិស័យរបស់អាស៊ានដែលពាក់ព័ន្ធ អ្នកសម្របសម្រួលថ្នាក់ជាតិ និងជនបង្គោលថ្នាក់ជាតិ ក៏ដូចជាដៃគូសន្ទនា និងដៃគូសន្ទនាខាងក្រៅផ្សេងៗទៀត មុនកិច្ចប្រជុំគណៈកម្មការសម្របសម្រួលការតភ្ជាប់អាស៊ាន និងកិច្ចប្រជុំផ្សេងៗទៀតដែលនឹងប្រព្រឹត្តទៅនៅចុងខែសីហា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា ការតភ្ជាប់អាស៊ានសំដៅដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័នរូបវន្ត (Physical Connectivity) ការតភ្ជាប់ស្ថាប័ននិងស្ថាប័ន (Institutional Connectivity) និងការតភ្ជាប់ប្រជាជននិងប្រជាជន (People-To-People Connectivity) ក្រោមចក្ខុវិស័យសម្រេច ឱ្យបាននូវការតភ្ជាប់អាស៊ានដោយរលូន និងពេញលេញ និងសមាហរណកម្មអាស៊ានសំដៅលើកកម្ពស់ការប្រកួតប្រជែង និងការយល់ដឹងអំពីសហគមន៍អាស៊ានកាន់តែច្បាស់ និងលើកកម្ពស់សន្តិសុខនយោបាយក្នុងតំបន់ សេដ្ឋកិច្ច និងសង្គមវប្បធម៌របស់រដ្ឋសមាជិកផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button