ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រគល់ម៉ូតូដល់អគ្គនាយកដ្ឋានទាំង៥ ចំណុះឱ្យក្រសួងព័ត៌មាន ទុកសម្រាប់បំរើការងារប្រចាំថ្ងៃ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានប្រគល់ម៉ូតូចំនួន ១០ គ្រឿង ម៉ាកHONDA Wav​eនិង​SUZ​U​KI Smash ដល់ បណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះ អោយក្រសួងព័ត៌មាន ដោយក្នុង ១ អគ្គនាយកដ្ឋាន ទទួលម៉ូតូ ចំនួន ២ គ្រឿង ដែលជាអំណោយរបស់ លោក Kim H​yung Jun នាយកប្រតិបត្តិ ក្រុមហ៊ុន Jin Sung Group ផ្នែកប្រពន្ធ័ Technology នៃសាធារណរដ្ឋកូរ៉េ និងលោកស្រី ហៃ តារា នាយិកាប្រតិបត្តិ ក្រុមហ៊ុន NATURAL MA​G​​IC។
នៅក្នុងឱកាសនោះថ្នាក់ដឹកនាំទាំង ៥ អគ្គនាយកដ្ឋានចំណុះអោយក្រសួង ព័ត៌មាន បានសម្តែងនូវការអរគុណ ចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលបានបែងចែកម៉ូតូទាំងនេះដល់អគ្គនាយកដ្ឋាននីមួយៗ ទុកសម្រាប់ជិះទៅយកព័ត៌មាន បំរើការងារផ្នែក រដ្ឋបាល និងកិច្ចការងារដ៏ទៃទៀត បានឆាប់រហ័សទាន់ពេលវាលា ។ ជាមួយនេះដែរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំទាំង ៥ អគ្គនាយកដ្ឋាន បានសម្តែងនូវការអរគុណ ដល់ក្រុមហ៊ុន Jin Sung Group ផ្នែកប្រពន្ធ័ Technology នៃសាធារណរដ្ឋកូរ៉េ និង ក្រុមហ៊ុន NATURAL MAGIC ដែលបានផ្តល់ជាអំណោយម៉ូតូ ទាំង ១០ គ្រឿង ជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ហើយ ឯកឧត្តម ក៏បានបែងចែកមកអគ្គនាយកដ្ឋានទាំង ៥ ទុកសម្រាប់បំរើការងារ ។
បន្ទាប់ពីបាន ទទួលនូវម៉ូតូទាំងនេះ ថ្នាក់ដឹកនាំទាំង៥ អគ្គនាយកដ្ឋានបានសន្យាថា និងយកទៅប្រើ ប្រាស់ឱ្យកាន់តែមានប្រសិទ្ធិភាពក្នុងការងារ និងប្រើប្រាស់បានយូរអង្វែ​ង​៕​

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button