ព័ត៌មានជាតិ

ឯកឧត្តម ហៀក ម៉ា និងលោកស្រី គឹម សុធារី ចូលរួមរំលែកមរណៈទុក្ខដល់គ្រួសារសព លោក សុខ ហ៊ួន ដែលបានបាត់បង់កូនស្រីជាទីស្រលាញ់

ខេត្តកំពត ៖ នៅថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អនុប្រធានក្រុមការងារយុវជនគណបក្សថ្នាក់ខេត្ត និងជាប្រធានក្រុមការងារយុវជនចុះ​ជួ​យ​ស្រុកដងទង់ និងលោកស្រី គឹម សុធារី អភិបាលនៃគណៈអភិបាលស្រុកជុំគិរី សមាជិកក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការសាលាស្រុក បានចូលរួមរំលែកមរណៈទុក្ខដល់គ្រួសារសព លោក សុខ ហ៊ួន អតីតទាហ៊ានស្រុកមានទុក្ខជាទម្ងន់ដែលបានបាត់បង់កូនស្រីជាទីស្រលាញ់ដោយសារកាលង់ទឹកស្លាប់អស់រយៈពេល៧ថ្ងៃ។ ក្នុងនោះដែរក្រុមការងារបានផ្តល់ជូនគាត់នូវគ្រឿងឧបភោគបរិភោគមួយចំនួនមានដូចជា៖ អង្ករ២០គ.ក, មី១កេស, ទឹកត្រី០១យួរ, ទឹកបរិសុទ្ធ១កេស ព្រមទាំងថវិកាចំនួ១២០.០០០រៀល។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button