ព័ត៌មានជាតិ

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំអនុគណៈក​ម្មា​​​ធិការវិនិយោគខេត្តលើកទី២ ពិ​និ​ត្យលើគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុន ហ្គោល ខូល អិនធើណេ​សិ​ន​​​ណល ឌីវេឡុបមិន នៅស្រុកកំពង់ត្រាច ខេត្តកំពត

ខេត្តកំពត ៖ នារសៀលថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តលើកទី២ ពិនិត្យលើគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុន ហ្គោល ខូល អិនធើណេសិនណល ឌីវេឡុបមិន នៅស្រុកកំពង់ត្រាច ដោយមានសមាសភាពចូលរួម៖ លោកជំទាវអភិបាលរងខេត្ត អគ្គនាយកក្រុមហ៊ុន នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញ អភិបាលស្រុកកំពង់ត្រាច និងមន្ត្រីជំនាញសរុបចំនួន ៣៥នាក់។

គម្រោងស្នើសុំវិនិយោគសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍ ដោយគ្រោងបោះទុនវិនិយោគប្រហែល ២៤,៨ លានដុល្លាអាមេរិច របស់ក្រុមហ៊ុន Gold Coast International Development Co.,LTD បានដាក់សំណើសុំវិនិយោគលើផ្ទៃដីទំហំ ៤២ ហិកតា ជាតំបន់ជាប់មាត់សមុទ្រ មានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត មានប្រសាសន៍ថា រដ្ឋបាលខេត្ត បានបង្កើតក្រុមការងារចម្រុះរបស់ខេត្ត ដែលមានមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានចុះសិក្សាទីតាំងជាក់ស្តែង សិក្សាផលប៉ះពាល់ វាយតម្លៃលក្ខណៈភូមិសាស្ត្រ ដោយឲ្យក្រុមហ៊ុនសហការជាមួយអង្គភាពជំនាញធ្វើការលើការងារបច្ចេកទេស ផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធ ដើម្បីស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចលើគម្រោងវិនិយោគនេះ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button