ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ប្រគល់រថយន្តចំនួន ៧៥គ្រឿង​ ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព​ សម្រាប់ហ្វឹកហ្វឺន និងប្រតិបត្តិការ​ 

រាជធានីភ្នំពេញ ៖ នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់រថយន្តចំនួន ៧៥គ្រឿង ដល់អង្គភាពចំណុះចំនួន ៣២អង្គភាព សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន។

រថយន្តទាំងអស់នេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

គូរបញ្ជាក់ដែរថា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី-ពហុភាគីជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក កម្ពុជាតែងតែទទួលបាននូវជំនួយឧបត្ថម្ភជាច្រើន ទាំងស្មារតី សម្ភារៈ និងថវិកាពីបណ្តាប្រទេសជាដៃគូ ហើយក្នុងនោះ ក៏មានសាធារណរដ្ឋប្រជាមានិតចិនផងដែរ ដែលជាប្រទេសផ្តល់ជំនួយដ៏ធំមួយសម្រាប់កម្ពុជា៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button