ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា (ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០)

រាជធានីភ្នំពេញ ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា (ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០)

យោងការសង្កេតតាមដាន ស្ថានភាពអាកាសធាតុ ឃើញថា ប្រព័ន្ធសម្ពាធទាបនឹងបន្តលាត សន្ធឹងលើកម្ពុជា ។ នៅលើសមុទ្រចិនខាងត្បូងបានកើត ព្យុះទី១៦ (Tropical Storm ) ឈ្មោះ ណាងកា (NANGKA) ។ តាមការព្យាករលះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះ ហៃណាំមុននឹងចូលដល់ភាគខាងជើងវៀតណាមនៅថ្ងៃទី ១៥ ខែតុលា ។ បន្ទាប់ពីនោះ ក្នុងរង្វង់ថ្ងៃទី ១៦-១៧ ព្យុះថ្មីមួយទៀតនឹងកើតឡើងដែលរាប់ថាជាព្យុះទី១៧ ឈ្មោះ សូដែល ( SAUDEL) ដែលមាន កម្លាំងខ្លាំង ។ តាមការរំពឹងទុក ព្យុះនេះនឹងចូលប្រទេសវៀតណាមត្រង់ចំណុចគីញើន ( Qui Nhon ) រួចបន្ថយឥទ្ធិពលជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលកម្ពុជាយើងតាមខេត្តរតនគិរី នាថ្ងៃទី ១៨-១៩ ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប ។

ស្ថានភាពបែបនេះធ្វើឲ្យ ៖

១.បណ្តាខេត្តនៅតំបន់ទំនាបកណ្តាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីតិចទៅ បង្គួរ ។ នៅថ្ងៃទី១៨-១៩ ខែតុលា បណ្តាលខេត្តនៅវាលទំនាបមួយចំនួន ពិសេសនៅភាគពាយ័ត្យ និង់ភាគខាងជើងនឹងអាចមានភ្លៀងពីបង្គួរទៅច្រើន ។

២.បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C

– សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ ។

៣.តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °c

– សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °c

នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណ ពី មធ្យមទៅបង្គួរ ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន លាយឡំឱ្យល់ បក់បោក និងរលកសមុទ្រខ្ពស់ៗ ។

អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន និង សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសប្រជាពលរដ្ឋរស់នៅ ទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ។ អ្នកនេសាទ និង អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងធ្នាក់ច្រើនលាយឡំ ខ្យល់បក់ខ្លាំង និង រលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៦-២០ ខែតុលា៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button