ព័ត៌មានជាតិ

លោក បួន សេងសុវិទ្យា ដឹកនាំកិច្ចប្រជុំស្ដីពី ” ការស្រង់ព័ត៌មានយុវជនក្នុងរចនាសម្ព័ន្ធ តម្រូវការបណ្ដុះបណ្ដាលនិងការកសាងសមត្ថភាពផ្សេងៗដល់យុវជនក្នុងរចនាសម្ព័ន្ធ”

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃអាទិត្យ ០៦រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ លោក បួន សេងសុវិទ្យា អនុប្រធានប្រចាំការក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហាក់ សុខមករា ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំស្ដីពី “ការស្រង់ព័ត៌មានយុវជនក្នុងរចនាសម្ព័ន្ធ តម្រូវការបណ្ដុះបណ្ដាលនិងការកសាងសមត្ថភាពផ្សេងៗដល់យុវជនក្នុងរចនាសម្ព័ន្ធ” ដោយមានការចូលរួមពី អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋានទាំងអស់ នៅការិយាល័យ ក្រុមការងារយុវជនគណបក្សខេត្ត ដែលមានទីតាំង នៅក្នុងមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីកិច្ចប្រជុំ លោកអនុប្រធានប្រចាំការបានដឹកនាំយកបច្ច័យចំនួន១,៣៤០,០០០រៀល ដែលបានមកពីការចូលរួមរបស់ក្រុមការងារយុវជនគណបក្សខេត្តមកចូលក្នុងពិធីបុណ្យ ៧ថ្ងៃ សពលោក ខា ខេមរ័ត្ន សមាជិកក្រុមការងារយុវជនគណបក្សក្រុងសួងផងដែរ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button