ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយផែនការបង្ការការពារជំងឺ covid-19ដល់នាយនឹងទាហានក្នុងទិសជួរមុខទឹសទី១ប្រាសាទព្រះវិហារ

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី១០ខែធ្នូរឆ្នាំ២០២០នេះឩត្តមសេនីយ៏ឯកស្រីឌឹកមេបញ្ជាការងកងទ័ពជើងគោកមេបញ្ជាកាកងពលធំអន្តរាគមន៏លេខ៣នឹងឩត្តមសេនីយ៏ឯកវ៉ា សឿនអនុរដ្ឋលេខាធិកាក្រសួងកាពារជាតិបានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយផែនការបង្កាទប់ស្កាតនឹងការពារគ្រប់គ្រងជំងឺcovid-19 ក្នុងដំណាក់កាលព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដល់បណ្តាកងពលតូចអន្តរាគមន៍ចំណុះទាំង៣ មានលេខ៧/៨/៩ ពិធីនេះបានប្រារព្ធធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩។
បទបញ្ជាស្តីពីការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺគូថដ-១៩ ក្នុងដំណាក់កាលព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣

យោងបទបញ្ជាលេខ ០៤២/២០២០ ប.ជ. ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ស្តីពី ការបង្ការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងដំណាក់កាលព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា របស់មេបញ្ជាការកងទ័ពជើងគោក ផ្អែកតាមសភាពការណ៍ចាំបាច់ចំពោះមុខ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣
បញ្ហា
១. បណ្តាអង្គភាពចំណុះ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ កងពលតូចអន្តរាគមន៍លេខ ៧, កងពលតូចអន្តរាគមន៍លេខ៨, កងពលតូចអន្តរាគមន៍លេខ៩ និងបណ្តាអង្គភាពចំណុះទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត និងចាត់វិធានការការពារឱ្យបានម៉ឺងម៉ាត់ ដូចខាងក្រោម៖
– ត្រូវបង្កើនការ បង្ការ ការពារ ទប់ស្កាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដល់យោធិនក្រោមឱវាទ ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានយល់
ច្បាស់ពីឥទ្ធិពលនៃជំងឺកូវីដ-១៩។ គ្រប់កងឯកភាព ពិសេស កងឯកភាពហ្វឹកហ្វឺន កងពលធំអន្តរាគមន៍លេខ៣ ត្រូវគ្រប់គ្រងកម្លាំងមិនអនុញ្ញាតឱ្យសិក្ខាកាមចេញក្រៅបរិវេណអង្គភាព ជាបណ្តោះអាសន្ន លើកលែងតែមានករណីពិសេសណាមួយ ហើយពេលចូលមកវិញ ត្រូវមានការត្រួតពិនិត្យសុខភាព តាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ។ យោធិនដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ត្រូវយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងករណីយោធិនមិនបានធ្វើចត្តាឡីស័ក ត្រូវអនុវត្តតាមក្រឹត្យវិន័យ ទូទៅរបស់កងយោធពលខេមរភូមិន្ទ។
– ត្រប់ស្ថាប័នកងឯកភាព ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្លួន នូវវិធានការការពារជំងឺកូវីដ-១៩ស្តីពីគម្លាតសង្គម និងគម្លាត បុគ្គល។ ជាប្រចាំ ត្រូវពង្រឹងស្មារតីដល់យោធិនជំនាញគ្រប់ថ្នាក់ឱ្យមានភាពរឹងមាំ ម្ចាស់ការ ត្រៀមខ្លួនជាស្រេចចូលរួមប្រយុទ្ធប្រឆាំងនឹងជំងកូវីដ-១ ៥ តាមបទបញ្ជារាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោកៗ
– ច្រកចេញចូលបន្ទាយស្នាក់នៅ កន្លែងធ្វើការ កន្លែងហូបចុក សាលា កងឯកភាពហ្វឹកហ្វឺនត្រូវចាត់តាំងការត្រួតពិនិត្យសុខភាព និងលាងសម្អាតដៃគ្រប់ពេល។ត្រូវវចូលរួមទប់ស្កាត់ រាល់ការបំភិតបំភ័យគ្រប់រូបភាព តាមរយៈការបំផុសព័ត៌មានតាម បណ្តាញសង្គម និងប្រភពផ្សេងៗ ដែលបំផ្លើសការពិត ធ្វើឱ្យជះឥទ្ធិពលដល់សង្គម និងសតិអារម្មណ៍ក្នុងជួរកងទ័ព។ ក្នុងករណីពិនិត្យឃើញមានយោធិនកើតរោគសញ្ញាសង្ស័យពាក់ព័ន្ធជំងឺកូវីដ-១៩ ត្រូវបញ្ជូនយោធិននោះទៅកាន់មន្ទីរពេទ្យ ឬទំនាក់ទំនងលេខ១១៥ ដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់។
២. កាលបរិច្ឆេទ នៃការអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅរហូតដល់មានបទបញ្ជាថ្មី ។
៣.បណ្តាអង្គភាពចំណុះ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៧, កងពលតូចអន្តរាគមន៍លេខ៨, កងពលតូចអន្តរាគមន៍លេខ៩ និងបណ្តាអង្គភាពចំណុះ ទាំងអស់ត្រូវទទួលបន្ទុកអនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

pvk

Leave a Reply

Your email address will not be published. Required fields are marked *