ព័ត៌មានជាតិ

គាត់ធ្វើ គាត់ទទួលខុសត្រូវ! លោក គួច ប៊ុនស៊ុយ នាយប៉ុស្តិ៍រដ្ឋបាលឃុំកោះតូច កំពុងរំលោភលើអនុក្រឹត្យលេខ៩៨ និង ស.ជ.ណ របស់ក្រសួងធនធានទឹក នៅឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត

ខេត្តកំពត ៖ យោងតាមការលើកឡើងរបស់ប្រជាជនរស់នៅឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត និងមន្ត្រីនគរបាល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត បានឱ្យអង្គភាពសារព័ត៌មានយើងដឹងថា លោក គួច ប៊ុនស៊ុយ មានតួនាទីជានាយប៉ុស្តិ៍កោះតូច ជាអ្នកអនុវត្តច្បាប់ ប៉ុន្តែជាអ្នកល្មើសច្បាប់ទៅវិញ។

ជាក់ស្តែងលោក គួច ប៊ុនស៊ុយ បានចាក់ដីលុបប្រឡាយ ដើម្បីយកដីធ្វើកម្មសិទ្ធិ ដែលរំលោភលើអនុក្រិតលេខ៩៨ អនក្រ.បក ស្តីពី ការគ្រប់គ្រងអាងទន្លេ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និង រំលោភ ស.ជ.ណ របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការរក្សាទុកចំណីប្រឡាយ អូរ ស្ទឹង ព្រែក ឆ្នេរ យ៉ាងគគ្លើន ដោយគាត់បាននិយាយថា (គាត់ធ្វើ គាត់ទទួលខុសត្រូវ)។ អនុសេនីយ៍ឯករូបនេះ ដោយមានអំណាចពីក្រោយ បានធ្វើបាប គាបសង្កត់ លាបពណ៌ ឱ្យប្រជាជនជាច្រើនគ្នាណាស់ សុទ្ធសឹងអនុវត្តផ្ទុយនឹងច្បាប់ទាំងអស់ ដូចជាលួចថតសម្លេង ពេលដែលសន្ទនាជាមួយប្រជាជនជាដើម ទម្លាក់កំហុសឱ្យអ្នកដ៏ទៃ ផ្ទុយពីច្បាប់មាត្រា៣០១ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។

ប្រជាជនរស់នៅឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត និងមន្ត្រីនគរបាល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ស្នើឱ្យថ្នាក់ដឹកនាំក្នុងខេត្តកំពត មេត្តាចាត់វិធានការទៅលើករណី ចាក់ដីលុបប្រឡាយ ដើម្បីយកដីធ្វើកម្មសិទ្ធិ នេះផង។

ទាក់ទិនទៅនឹងរឿងចាក់ដីធ្វើជាកម្មសិទ្ធិនេះ អង្គភាពយើងពុំទាន់អាចទំនាក់ទំនងទៅកាន់អាជ្ញាធរបាននោះទេ ព្រោះគ្មានលេខទំនាក់ទំនង។ព័ត៌មានបឋម

sub-decree-no.-98-on-river-basing-management_kh (1)

 

pvk

Leave a Reply

Your email address will not be published. Required fields are marked *