ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀងបង្កើនប្រសិ​ទ្ធ​​​​​​ភាពនិងតម្លាភាព ក្នុងការផ្តល់​សេ​វាច្រកចេញចូលតែមួយឲ្យកា​ន់​តែ​​​​​ល្អប្រសើរ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាតាមការចង់បានរបស់ប្រ​ជា​ពលរដ្ឋ

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀងបង្កើនប្រសិទ្ធភាពនិងតម្លាភាព ក្នុងការផ្តល់សេវាច្រកចេញចូលតែមួយឲ្យកាន់តែល្អប្រ​សើ​រ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាតាមការចង់បានរបស់ប្រជាពលរដ្ឋ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ០៧ ខែ កក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី លោកបានឲ្យដឹងថា អង្គភាពច្រកចេញចូលតែមួយខេត្ត ដែលជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព។ ទន្ទឹមនេះ ក៏មានការិយាល័យប្រជាពលរដ្ឋ ដែលជាយន្តការអព្យាក្រឹត្យមួយសម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័​ន្ធ​​​តុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ។

លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានមានប្រសាសន៍ថា ផ្អែកលើច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុ​ក ខណ្ឌ រាជរដ្ឋាភិបាល បានរៀបចំ និងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម​ជាតិ រយៈពេល ១០ឆ្នាំ (២០១០-២០២០) ដោយខេត្តស្វាយរៀង បានរៀបចំ និងដាក់ឱ្យដំណើរការនូវការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ចំនួន ៤ រួមមាន ក្រុងបាវិត ក្រុងស្វាយរៀង ស្រុកស្វាយជ្រុំនិងស្រុករមាសហែក។ លោកបានបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង ក៏មានបិទជាតារាងតម្លៃនិងចំនួនថ្ងៃនៃការផ្តល់សេវាផងដែរ ដើម្បីផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ការមកទទួលសេវា ។
សូមបញ្ជាក់ថា អង្គភាពច្រកចេញចូលតែមួយខេត្ត បានដំណើរការចាប់តាំងពីថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៨ ហើយផ្តល់សេវារដ្ឋ​បា​​​​​​ល សរុបចំនួ​ន​ ៨៣.៥៧៥សេវា មានអ្នកទទួលសេវាសរុប ៨៣.៣៣០នាក់ទំព័រ ទទួលបានប្រាក់ចំណូលសរុបចំនួនជាង ៤.២​៤​៣​ លានរៀល ។ សូមជម្រា​បជូនផងដែរថា សេវារដ្ឋបាល ដែលត្រូវបានផ្តល់តាមរយៈអង្គភាពច្រកចេញចូលតែមួយខេត្ត មាន​១​៤​វិ​​​ស័​យ ស្មើនឹង ១៤៤ប្រភេទនិងមាន៥២​៧ សេវាដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋនិងសាធារណជនតាមច្បាប់កំណត់៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button