ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ៦នាក់ រឹបអួសគ្រឿងញៀនប្រភេទម៉ាទឹកកកទម្ងន់ ៣២២,០៣ ក្រាម និងថ្នាំញៀនប្រភេទអក្សរ WY ចំនួន ១.៤០៨គ្រាប់.!

(ប៉ៃលិន) ៖ លោកវរសេនីយ៍ទោ សេង ចិន្តា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការនគរបាលខេត្តប៉ៃលិន នៅរសៀលថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២ នេះបានឲ្យដឹងថា លោកបានដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាបជាក់ស្តែងក្នុងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី មានចំនួន ០៤គោលដៅផ្សេងគ្នា ក្នុងខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ និងវត្ថុតាងថ្នាំញៀនមួយចំនួនធំ ។

លោកនាយការិយាល័យ បានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយមានការអនុវត្តន៍បទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ។

លោក វរសេនីយ៍ទោ សេង ចិន្តា បានបន្តថា ការចុះប្រតិបិត្តការនេះប្រព្រឹត្តចាប់ពី ម៉ោង១២និង៣០នាទីរសៀល រហូតដល់ម៉ោង១៧ និង០០នាទីល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់រួមមាន៖ ទី១.ឈ្មោះ ឈុន លីហួរ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករ បច្ចុប្បន្នភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

(ម៉ាទឹកកក ICE ថ្នាំញៀន ចំនួន ០៥កញ្ចប់ ទម្ងន់២៣,៩០ក្រាមថ្នាំសុទ្ធ,
ជញ្ជីងចំនួន ០១គ្រឿង
,ដបសម្រាប់ជក់ថ្នាំញៀនចំនួន០១,
អំពូលទែម៉ូមែត្រចំនួន ០១ និងថង់វេចខ្ចប់មួយចំនួនទៀត),

ទី២. ឈ្មោះ មាន ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

(ម៉ាទឹកកកICEចំនួន ០១កញ្ចប់ ទម្ងន់០,៥៤ក្រាម និងម៉ូតូចំនួន ០១គ្រឿង),

ទី៣.ឈ្មោះ វុធ គន្ធី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅផ្ទះជួលនៅភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

(ម៉ាទឹកកក ICE ចំនួន ១១កញ្ចប់ ទម្ងន់ ២៩៧,៥៩ ក្រាម ថ្នាំសុទ្ធ,
ថ្នាំញៀនប្រភេទ WY ចំនួន ១.៤០៨ គ្រាប់ ទម្ងន់ ១៣៤,៣៤ ក្រាម,
ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង,ថង់វេចខ្ចប់ថ្នាំញៀនចំនួន ០២ដុំធំ),

ទី៤.ឈ្មោះ វុធ វ៉ាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលក្រៅ ខេត្តប៉ៃលិន។

(រថយន្តចំនួន ០១គ្រឿងពណ៌លឿនគោយន្តកន្ត្រៃចំនួន ០១គ្រឿង), ទី៥.ឈ្មោះ ឌួង សង្ហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលក្រៅ ខេត្តប៉ៃលិន និងទី៦.ឈ្មោះ អ៊ុ ដាលីន ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលក្រៅ ខេត្តប៉ៃលិន ។

ចំពោះវត្ថុតាង និងសម្ភារៈដកហូតសរុបរួមមាន៖១.ម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកICE សរុបទម្ងន់ ៣២២,០៣ក្រាមថ្នាំសុទ្ធ, ២.ប្រភេទអក្សរWYចំនួន១៤០៨គ្រាប់ ទម្ងន់សរុប ១៣៤,៣៤ក្រាមថ្នាំសុទ្ធ, ៣.រថយន្តចំនួន ០១គ្រឿងពណ៌លឿនពាក់ស្លាកលេខ2A-6243, ៤.គោយន្តកន្ត្រៃចំនួន ០១គ្រឿង, ៥.ម៉ូតូចំនួន០២គ្រឿង និងទូរស័ព្ទចំនួន ០៣គ្រឿង, ៦.ជញ្ជីងចំនួន ០២គ្រឿង, ៧.សម្ភារៈជក់ថ្នាំញៀន និងថង់វេចខ្ចប់ថ្នាំញៀនចំនួន ០២ដុំធំ។ ក្នុងករណីខាងលើ កម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង មកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button