ព័ត៌មានជាតិ

ភ្ញាក់ផ្អើល ! បុរសល្មោភកាមម្នាក់ ត្រូវបានចាប់ខ្លួន ខណៈគាស់ទ្វារបន្ទប់ប្អូនថ្លៃ ដែលជានិស្សិត ចូលទៅចាប់រំលោភសេពសន្ថវៈ តែមិនបានសម្រេច.!

(ភ្នំពេញ)៖ បុរសល្មោភកាមម្នាក់ ដែលគេស្គាល់ថា ជាអ្នកបើកបរ និងជាអង្គរក្ស លោកអភិបាលខណ្ឌម្នាក់ ត្រូវបានចាប់ខ្លួន ខណៈពេលប្រើកាំបិតប៉័ងតោ ទៅគាស់ទ្វារបន្ទប់ប្អូនថ្លៃ ដែលជានិស្សិត ចូលទៅចាប់រំលោភសេពសន្ថវៈ តែមិនបានសម្រេច។ ទោះបីជាយ៉ាងណា បន្ទាប់ពីមានរឿងបែបនេះ លោកអភិបាលខណ្ឌ រូបនោះ ក៏បានចេញលិខិតបដិសេធថា ជននោះមិនមែន ជាអ្នកបើកបររបស់លោកនោះទេ ហើយជននោះ បានត្រូវបញ្ឈប់ជាយូរមកហើយ។


ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណ ១២និង៣០នាទីយប់ ចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ នៅក្នុងមូលដ្ឋានសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ជនដែលល្មោភកាមរូបនោះ ឈ្មោះ នួន ភារៈ អាយុ ៣០ ឆ្នាំ ដែលគេស្គាល់ថា ជាអង្គរក្សនិងជាអ្នកបើករថយន្ត ឱ្យអភិបាលខណ្ឌម្នាក់ មានទីលំនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកនារីរងគ្រោះ ឈ្មោះ ស.ស.ម អាយុ ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១។

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ជនដៃដល់ និងប្រពន្ធបាននាំគ្នាទៅលេងផ្ទះប្អូនស្រី ខណៈពេលដែលឪពុក ម្តាយ ធ្វើដំណើរទៅខេត្ត ។នៅវេលាយប់នោះ បុរសដែលជាបងថ្លៃ ក៏បានជួបជុំគ្នាផឹក នៅផ្ទះនោះ ។ បន្ទាប់ពីផឹកស្រវឹងបុរសនោះ ក៏បានទៅដេកជាមួយប្រពន្ធ នៅជាន់ក្រោម។ ដោយឡែកប្អូនថ្លៃស្រី ព្រមទាំងក្មួយបានសម្រាកនៅបន្ទប់ជាន់ឡាវតឿ។ នៅពេល ប្អូនថ្លៃស្រី កំពុងតែដេក ស្រាប់តែជនល្មោភកាមនោះ ក៏បានលួចក្រោក ទៅគាស់ទ្វារបន្ទប់ ចូលទៅចាប់រំលោភសេពសន្ថវៈតែម្តងតែពុំបានសម្រេច ។ នៅយប់នោះ បងថ្លៃប្រុស បានកាន់កាំបិតប៉័ងតោ,កាំបិតចុងស្រួច និងស្លៀកតែខោខ្លី បានចូលទៅចាប់រំលោភសេពសន្ថវៈ ទាំងកំរោល ហើយនាងខំរើបម្រាស់ បានស្រែកហៅឱ្យប៉ាជួយ ហើយក្មួយស្រី ដែលបានដេក នៅបន្ទប់ក្បែរនោះក៏បានបើកភ្លើចេញមក ហើយជននោះ ក៏បានរត់ទៅពួន ក្នុងបន្ទប់នោះ។ ដោយមានការភ័យខ្លាច បងថ្លៃប្រុសសម្លាប់ខ្លួន និងក្មួយនោះ នាងក៏បានដឹកដៃគ្នា ចេញមកក្រៅ ហើយបានប្រាប់បងប្អូន និងបាននាំគ្នា ចាក់សោរទ្វារផ្ទះរួចរត់ទៅប្តឹង នគរបាលមូលដ្ឋាន ចុះទៅជួយអន្តរាគមន៍ ឃាត់ខ្លួន បានទាំងយប់។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច ក៏បានឆែកឆេរ រកឃើញកាំបិតប៉័ងតោ នៅក្រោមគ្រែផងដែរ ។

កន្លងមក ជនល្មោភកាមម្នាក់នោះ ធ្លាប់ប៉ុនប៉ងសម្លាប់ឪពុកម្តាយក្មេក ម្តងមកហើយ កាលពីចុងឆ្នាំ២០២១ និងធ្លាប់វាយ បង្ករបួសស្នាមដល់អ្នកដទៃ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដោយសងជំងឺចិត្តគេ អស់ ៩ ពាន់ដុល្លារ។
ជនសង្ស័យនោះ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួន បញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button