ព័ត៌មានជាតិ

គ្រួសារអតីតយុទ្ធជនពលីដែលមានជីវភាពលំបាកខ្វះខាតចំនួន ៦គ្រួសារ ទទួលអំណោយរបស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ

ខេត្តកំពង់ធំ ៖  នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ពីបានបញ្ចប់ ភារកិច្ចស្នូលនៅ ក្នុងអង្គភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួម ជាមួយអាជ្ញាធរដែនដី បានទៅផ្សព្វផ្សព្វផ្សាយវិធានការប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ ការ ឆ្លងរីករាលដាលមេរោគកូវីដ-១៩ ក្នុងដំណាក់កាលថ្មី នៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងបាននាំយកនូវអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋទីទ័លក្រ និងគ្រួសារអតីតយុទ្ធជនពលីចំនួន ៦គ្រួសារ ថ្មីទៀត នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារទទួលបាននូវ អង្ករចំនួន ២៥គីឡូក្រាម មីម៉ាម៉ា ចំនួនមួយកេស ទឹកស៊ីអ៉ីវចំនួនមួយយួរ ម៉ាស់ក្រណាត់ ចំនួន ១២ម៉ាស់ និងថវិកាមួយចំនួនផងដែរ ។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button