ព័ត៌មានជាតិ

សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាបា​ន​ប្រមូលផ្តុំកីឡាករ កីឡាការិ​នី​ជ​ម្រើ​​​​សជាតិឡើងវិញហើយបាន១ស​ប្តា​ហ៍ ប៉ុន្តែអត្តពលិកជម្រើសជាតិកី​ឡា​សូហ្វតេន្នីសត្រូវការរយៈពេ​ល២​-​៣​ខែ ដើម្បីស្តារគុណផលបច្ចេ​កទេស​ឱ្យល្អប្រសើរឡើងវិញ

ចេញផ្សាយថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាបា​ន​​​​​​​​​ប្រមូលផ្តុំកីឡាករ កីឡាការិនីជម្រើសជាតិឡើងវិញហើយបាន​១សប្តាហ៍ ប៉ុន្តែគ្រូជម្រើសជា​តិ​​​​​នៃប្រភេទកីឡាមួ​យ​នេះអះអាងពីការធ្លាក់ចុះនូវគុណភាពថាមពលកម្លាំង និ​ង​​បច្ចេកទេស ដោយត្រូវស្តារឡើងវិញ ក្នុងរយៈ​ពេ​ល២ទៅ៣ខែបន្តទៀត។

លោក យី សារិន គ្រូបង្វឹកជម្រើសជាតិកីឡាសូហ្វតេន្នីសកម្ពុជាបានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី១៩ ខែ​ឧសភា ឆ្នាំ២០២០នេះថា ដើ​ម្បី​ស្តារថាម​ព​​លកម្លាំង និងគុណផលរប​ស់​កីឡាករ កីឡាការិនីជម្រើស​ជាតិ​របស់ខ្លួនឱ្យប្រសើឡើងវិញ គឺត្រូវការពេលវេលាហ្វឹកហា​ត់​ចម្លោះពី២ទៅ៣ខែ ប​ន្ទាប់ពីការប្រកាសរំសាយ​មិនឱ្យមានការប្រមូលផ្តុំដោ​យ​សា​រវិបត្តិជំងឺកូវីដ-១៩។ លោកបានសង្កេតឃើ​ញ​ថា​ បច្ចេកទេសរបស់កីឡាករ កីឡាការិនីបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្នុងពេលដែលមានការប្រមូលផ្តុំឡើងវិញ ក្នុងមួយ​ស​ប្តា​ហ៍​​មកនេះ។ លោកបានអះអាងថា ការធ្លាក់ចុះនេះ គឺការបាត់បង់កម្លាំង សន្ទុះយឺតខ្លាំង ឆាប់ហត់ ព្រមទាំងបច្ចេកទេស​លើទី​លា​​​​​ន។ ជាមួយគ្នានេះ លោកក៏កំពុងផ្តល់​កា​រហ្វឹកហាត់ដល់ក្រុមជម្រើសជាតិរបស់ខ្លួន ដោយផ្តោតលើ​បច្ចេកទេសឱ្យបានច្រើន និ​ងបង្ហាត់ពីរបៀបវាយបាល់ដូចក្នុងពេលប្រកួតជាក់ស្តែង។ ពេលនេះសហព័ន្ធ​កីឡា​សូ​ហ្វតេន្នីសកម្ពុជាបានប្រមូលផ្តុំក្រុមជម្រើ​ស​ជាតិរបស់ខ្លួនឡើងវិញហើយ។

សូមរម្លឹកថា គ្រប់ប្រភេទកីឡាទាំងអស់នៅកម្ពុជា រួមទាំងប្រភេទកីឡាសូហ្វតេន្នីសបានប្រកាស​រំសាយ​ការប្រកួត និងការប្រមូ​ល​ផ្តុំហ្វឹកហាត់ទ្រ​ង់​ទ្រាយធំ តាំងពីអំឡុងខែមីនា ឆ្នាំ២០២០មកម្លេះ តាមការ​ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយអ​នុ​លោមតាមវិធានការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ-១៩របស់ក្រសួងសុ​ខា​​​ភិបាល៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button