ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ចអភិបាលរងស្រុកកំពង់សិលា ក្រោមអធិបតីភា​ព​ ឯកឧត្តម ជាម ហ៊ីម និងឯកឧត្ត​ម គួច ចំរើន អភិបាលខេត្តព្រះសី​ហ​​​នុ

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈ​អភិបាល​ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ចអភិ បាលរងស្រុក​កំពង់សិលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្ដមជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការនៃសាលាស្រុកកំពង់សិលា ។ ពិធីប្រកាសផ្ទេរភារកិច្ចនេះ រៀបចំនៅសាលាស្រុកកំពង់សិលា។

យោងតាមសេចក្តីប្រកាសលេខ ២៣២៨ប្រក ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការឱ្យកាន់​មុខតំណែង​ជាអភិបាលរងស្រុកកំពង់សិ​លា​ ខេត្តព្រះសីហនុ លោក ទេព មុនី ឋានន្តរស័ក្តិ​អនុមន្ត្រីថ្នាក់លេខ១ ពីអភិបាលរងនៃគណៈអភិបាលស្រុកស្ទឹងហាវ ឱ្យទៅកាន់​តំ​​ណែ​ងជា​អភិបាលរងនៃគណៈអភិបាលស្រុកកំពង់សិលា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នេះជាការផ្លាស់​ប្តូរការងាររបស់មន្ត្រីរាជការ ដែលបានបំ​ពេ​ញការងារជាអភិបាលរងស្រុករយៈពេល៨ឆ្នាំ ស្រប​តាម​មាត្រា១៤៧ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជ ធានី ខេត្ត ក្រុង ស្រុ​ក ខណ្ឌ ដែលអភិបាលអភិបាលរងមានអាណត្តិការងារ ៤ឆ្នាំ។

ឯកឧត្ដមអភិបាលខេត្ដបានធ្វើការណែ​នាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តន៍ការងារមួយចំនួនក្នុងការការងារសន្តិសុ​ខ និ​ង​នយោបាយក្នុងមូលដ្ឋាន ដោយទទួលខុសត្រូវ ឯកភាពរួមគ្នាដោះស្រាយ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។ រៀ​​​ប​ចំសណ្តាប់ធ្នាប់សាធារណប្រកបដោយតម្លាភាព ថែរក្សា​ដីចំណីផ្លូវ ឬគម្របព្រៃឈើរបស់រដ្ឋឱ្យមានប្រសិទ្ធភាព ហើយក្នុងឆ្នាំ​២​០២០ ថវិកាអភិវឌ្ឍន៍​មូលដ្ឋានរបស់ថ្នាក់ក្រោមជាតិមានការកើនឡើង ដូច្នេះយើងរួមគ្នាប្រើប្រាស់កញ្ចប់ថវិកា​ទទួលបានលទ្ធ​ផ​​​​​​​​​លផ្លែផ្កាសម្រាប់ប្រជាពលរដ្ឋ ត្រូវរៀបចំផែនការអាទិភាព ដើម្បីអភិវឌ្ឍន៍​ក្នុងមូលដ្ឋាន៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button