ព័ត៌មានជាតិ

ការិយាល័យច្រកចេញចូលតែមួយ និ​ងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋ​បា​ល​​​ស្រុកមេមត់ ពិតជាមានសា​រៈសំ​ខា​​​​​​​​​​ន់បំផុត ក្នុងការបម្រើសេវាសា​ធា​រ​​ណៈ ជូនប្រជាពលរដ្ឋ

ខេត្តត្បូងឃ្មុំ ៖ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកមេមត់ ពិតជាមានសារៈសំខាន់បំ​ផុ​​ត ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែលឿន និងមានតម្លាភាពប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជា​​​ពិសេសទទួលរាល់ពាក្យបណ្តឹង និងជួយសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារដោយមិនអស់កម្រៃ ជាចំណុចសំខាន់ ដែលព​ល​​​​​​​​​រដ្ឋ ត្រូវការជាចំបាច់បំផុត។

នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីស​ម្ពោ​​​ធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងបរិវេណសាលាស្រុកមេមត់។ ក្នុងនោះក៏មានការចូលរួមពីអភិបាលរងខេត្ត ម​ន្ទី​​​រអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុកមេមត់ មេឃុំ មេភូមិ និងមន្ត្រីរាជការជុំវិញស្រុក។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឲ្យដឹងថា យន្តការនៃច្រកចេញចូលតែមួយនេះ ដើម្បីផ្តល់សិទ្ធិសម្រេច និងការទទួលខុ​ស​​​ត្រូវកាន់តែច្បាស់ដល់ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋ បាលថ្នាក់ក្រោមជាតិ ដែលជាតំណាងរាជរដ្ឋាភិបាលនៅថ្នាក់ក្រោ​ម​ជាតិ ក្នុងការផ្តល់សេវារដ្ឋបាលចាំបាច់ចំនួន ១៤វិស័យ។ ក្នុងនោះ ក៏មានវិស័យជំនាញ១០ ត្រូវបានប្រតិភូកម្មពីក្រសួង ស្ថាប័ន ពា​​​ក់ព័ន្ធ និងវិស័យផ្ទាល់ចំនួន ៤វិស័យ សរុបសេវារាយចំនួន ២១១ សេវាជូនប្រជាពលរដ្ឋ និងធានាដល់ភាពងាយស្រួល របស់ប្រ​ជា​ពលរដ្ឋមកទទួលសេវាផ្សេងៗ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានឲ្យដឹងទៀតថា ចំពោះការិយាល័យប្រជាពលរដ្ឋ គឺបង្កើតឡើង ដើម្បីលើកកម្ពស់អភិបាលកិ​ច្ច​​​ល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ ការពង្រឹងតួនាទីភារកិច្ចរបស់រ​ដ្ឋ​បាលថ្នាក់ក្រោមជាតិ ក្នុងការទទួ​ល​និងការសម្រុះសម្រួល ដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធទៅ នឹងការ​ផ្ត​ល់​សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល​នៅ​ថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាពសំដៅ​ប​ង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានណែនាំជំរុញឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលស្រុកមេមត់ ត្រូរយកចិត្តទុកដាក់សុខទុ​ក្ខ និងដោះស្រាយកង្វល់បញ្ហានានាក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ ពិសេសចុះអប់រំ ណែនាំ និងបញ្ជ្រាបសារអប់រំ ក៍ដូចជាវិធានការនានា ដល់មូលដ្ឋានតាមខ្នងផ្ទះពលរដ្ឋ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលរលកទី២ នៃមេរោគកូវីដ១៩៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button