ព័ត៌មានជាតិ

ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រម​ណ្ឌលខេត្តត្បូងឃ្មុំ ជាអ៊ីមុំាខេត្ត បា​ន​អ​ញ្ជើញចូលរួមផ្សព្វផ្សាយ ពីវិធាន​កា​រការពារពីជំងឺកូវីដ-១៩ ដល់ថ្នាក់​ដឹ​កនាំខ្មែរឥស្លាមទូទាំងស្រុកតំបែរ ចំនួន១២០នាក់

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ជាអ៊ីមុំាខេត្ត អមដំណើរដោ​យ​​​ឯកឧត្ត សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លោកនាដ្ឋ រ៉ាវុធ ប្រធានក្រុមប្រឹក្សាស្រុកតំបែរ សមាជិកក្រុមប្រឹក្សាស្រុក បា​នអញ្ជើញចូលរួមផ្សព្វផ្សាយ ពីវិធានការការពារពីជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំខ្មែរឥស្លាមទូទាំងស្រុកតំបែរ ដែលរួមមា​ន​គ​ណៈ​​​អ៊ីមុំាស្រុក ហាកឹម នាយកគ្រួខ្មែរ ឥស្លាមស្រុក នាយកកម្រង អាជ្ញាធរមូលដ្ឋាន និងតួន ចំនួន១២០នាក់ ពិធីនេះធ្វើឡើងតនៅ​វិហារឥស្លាម “មើក ហ្វីរ៉ោះ” ស្ថិតនៅក្នុងភូមិព្រែកជ័រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសសំណេះសំណាលឯកឧត្តម ម៉ូត យូសុះ ក៍បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំខ្មែរឥស្លាមនិងបងប្អូនពលរដ្ឋទាំងអស់ ត្រូវរួមគ្នា​បន្តទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រកាន់ខ្ជាប់ខ្ជួននូវអនាម័យជាប់ជាប្រចាំថ្ងៃបន្ថែមពីយើងប្រតិបត្តិយ​​​កទឹកថ្វាយបង្គុំប្រាំដងក្នុង១ថ្ងៃ ត្រូវពាក់ម៉ាស់ ដុសលាងសម្អាតដៃដោយសាប៊ូ ទឹកអាល់កុល ឫជែលសម្លាប់មេរោគ និងកុំ​ជួ​ប​ជុំ​​​គ្នា ដោយមិនមានការចាំបាច់ ជាពិសេសសម្រាប់បងប្អូន ប្រាជាពលរដ្ឋដែលមកពីក្រៅប្រទេសត្រូវនៅដោយដាច់ដោយ​ឡែ​ក​ពី​​​ក្រុមគ្រួសារបងប្អូនចំនួន១៤ថ្ងៃដើម្បីចូលរួមទប់ស្កាត់បង្ការជាមួយក្រសួងសុខាភិបាល រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ថ្នាក់ដឹ​កនាំ​​​គ្រប់លំដាប់ថ្នាក់ ។

ឯកឧត្តម ក៍បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងស្រុកតំបែរ ដែលតែ​ង​តែយកចិត្តទុកដាក់ និងបម្រើប្រជាពលរដ្ឋរបស់ខ្លួនបានល្អដូចប្រសាសន៍សម្ដេចអគ្គមហាសេនាបតិតេជោហ៊ុនបានលើកឡើ​ង​​​ថា ’’មន្រ្តីរាជការគឺជាអ្នកបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរាស្រ្តទេ’’៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button