ព័ត៌មានជាតិ

ឥវ៉ាន់បញ្ញើតាមក្រុមហ៊ុន វីរៈប៊ុនថាំ ០១គ្រឿងត្រូវបានឆេះទាំងស្រុង នៅស្រុកកំពង់សីលា

ករណីឆេះរថយន្តដឹកឥវ៉ាន់បញ្ញើមួយគ្រឿងទាំងស្រុង របស់ក្រុមហ៊ុន វីរៈប៊ុនថាំ ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ នៅវេលាម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

អ្នកបើកបររថយន្តមានឈ្មោះ ចាន់ ថូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ចំពោះមូលហេតុ តាមការបញ្ជាក់ពីអ្នកបើកបររថយន្តខាងលើ បណ្ដាលមកពីការឆ្លងប្រព័ន្ធភ្លើងនៅក្នុងរថយន្តពេលកំពុងបើកបរ។
សមត្ថកិច្ចប្រាប់បន្ថែមថា ក្រៅពីខូចខាតសម្ភារៈក្នុងរថយន្ត មិនមានមនុស្សរងគ្រោះថ្នាក់ទេ។
ករណីអគ្គិភ័យខាងលើនេះ អធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង និងប្រើប្រាស់ទឹកអស់០៥ឡាន ស្មើនឹង ១០ម៉ែត្រគូប។

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button