ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុនម៉ាណែត មានសេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរ ចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិត របស់ លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ

សម្តេចធិបតី ហ៊ុនម៉ាណែត៖ ខ្ញុំបានតាមដាន មួយរយៈនូវសកម្មភាព របស់ប្អូនប្រុស ផន ផល្លា ប្រធានមណ្ឌលមែកឈើ ដែលគាត់បាន ខិតខំប្រឹងប្រែងប្រកបដោយ ឆន្ទៈនិងស្មារតីមនុស្សធម៌ ដើម្បីជួយដល់ក្មួយៗកុមារកំព្រានិងកុមារ ដែលមានទុក្ខលំបាករាប់រយនាក់ នៅក្នុងមណ្ឌលរបស់គាត់។
កាលពីម្សិលមិញ ខ្ញុំបានឆ្លៀតពេលជួបជជែកលេង ជាមួយប្អូនប្រុស ហើយខ្ញុំកាន់តែមាន សេចក្ដីរំភើប ស្ងប់ស្ញែង និងកោតសរសើរ ចំពោះទឹកចិត្ត និងការតស៊ូក្នុងជីវិត របស់ប្អូន រហូតបានក្លាយ ពីកុមារកំព្រាម្នាក់ដែលធ្លាប់ផ្ញើវាសនា នៅក្នុង មណ្ឌលកុមារកំព្រានេះ ទៅជាមនុស្សម្នាក់ ដែលផ្ដល់សេចក្តីសុខនិងភាពកក់ក្តៅ ដល់ក្មួយៗរាប់រយនាក់ ដែលកំពុងជួបការលំបាក ដូចរូបប្អូនកាលពីអតីតកាល។
បងសូមជូនពរប្អូន សូមទទួលបានជោគជ័យបន្តទៀត ក្នុងកិច្ចការងារមនុស្សធម៌នេះ ដែលនេះមិនត្រឹមតែជាសកម្មភាពគំរូ សម្រាប់ក្មួយៗនៅក្នុងមណ្ឌលនោះទេ ប៉ុន្តែក៏ជាគំរូដ៏ល្អ សម្រាប់យុវជនខ្មែរ ដទៃទៀត ដែលភាពជោគជ័យ របស់ប្អូនសបញ្ជាក់ថា បើយើងមានឆន្ទៈ ស្មារតីតស៊ូ និងគំនិតវិជ្ជមាន ទោះជាលទ្ធភាពយើង មានកំណត់ ក៏យើងអាចសម្រេចបាន នូវកិច្ចការជាច្រើនដែលមិនត្រឹមតែ ជួយខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែអាចជួយ ដល់អ្នកដទៃ និងបង្កើតស្នាដៃវិជ្ជមានក្នុងសង្គម ផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button