ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមកិច្ចប្រជុំទទួលផែនការ ការពារធានាសន្តិសុខ និងសណ្ដាប់ធ្នាប់ ទិវាបុណ្យរំឭកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១៤

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកិច្ចប្រជុំទទួលផែនការ ការពារធានាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងទិវាបុណ្យរំឭកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារពិសេសេ នៅវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប ៕