ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែ​លមានទឹកប្រាក់សរុប ៣១០លានដុ​ល្លា​​​រ

រាជធានីភ្នំពេញ ៖ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់​ស​​​រុ​ប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។ ​យោ​​​ងតា​ម​​​​​​សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើឡើង នាវេលាម៉ោង ០៩ៈ០០ព្រឹក នៅវិមានសន្តិភាព ដែលលិខិតប្តូរសារដែ​ល​នឹ​​​​ងត្រូវចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ​អ​ន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គ្របដណ្តប់​លើ​ការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង ដូ​ច​ខាងក្រោម៖ + ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត៖ ទី១. គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣.៤​២១​លា​ន​​​​​​យ៉េន (ប្រមាណ៣១លានដុល្លារអាមេរិក) ទី២. គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានទឹកប្រា​​​​​ក់ចំនួន ១.០០០លានយ៉េន […]

ព័ត៌មានជាតិ

រដ្ឋបាលក្រុងដូនកែវ ចេញសេចក្តីជូនដំណឹងថា ពុំមានការបិទផ្សារធំតាកែវ ដូចពាក្យចចាមអារ៉ាមនោះទេ

ខេត្តតាកែវ ៖ រដ្ឋបាលក្រុងដូនកែវ ចេញសេចក្តីជូនដំណឹង បកស្រាយជូនប្រជាពលរដ្ឋ អំ​ពី​​ពាក្យចចាមអារ៉ាម “ថានឹងបិទផ្សារធំតាកែវ រយៈពេល៥ថ្ងៃ” មិនពិតប្រាកដនោះទេ គឺ​​​ផ្សា​រ​ធំតាកែវ នៅតែបើកដំណើរការលក់ដូរជាធម្មតា មិនបានបិទដូចពាក្យច​ចា​ម​អា​រ៉ា​ម​នោះទេ ។

ព័ត៌មានជាតិ

អនុក្រឹត្យ ស្ដីពី ការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ៣១ អនក្រ.បក ចុះថ្ងៃ​ទី​១​​​៦ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែប្រែ​​​​​និង  ការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជ​កា​​​​រ​ស៊ី​វិល ។  ខាងក្រោមនេះជាអនុក្រឹត្យ  ទាំងស្រុងរបស់រាជរដ្ឋាភិបាល នៃព្រះ​រាជា​ណា​ចក្រកម្ពុជា៖

ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញ​សេ​ចក្តីប្រកាស ស្ដីពី ការចាត់ជាបន្ទុ​ករបស់រដ្ឋនូវអាករលើតម្លៃបន្ថែ​ម​លើ​​​មុខទំនិញ

រាជធានីភ្នំពេញ ៖ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាស ស្តីពី ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករ  លើតម្លៃបន្ថែមលើមុខទំនិញ  ដែ​ល​ជាអាហារជាមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។  ខាង​ក្រោ​​​​ម​នេះជា​​​សេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង ថ្លែងអំណរគុណ​​​លោកឧកញ៉ា ខូវ សម្បត្តិ ដែល​បា​នផ្តល់សណ្ឋាគារ Great Duck ដើ​​​ម្បីប្រើប្រាស់ជាទីកន្លែងពិនិត្យ ថែ​​​ទាំ និងព្យាបាលជំងឺកូវីដ១៩

រាជធានីភ្នំពេញ ៖ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ ថ្លែង​អំណរគុណ​ដល់​លោក​ ឧកញ៉ា​ ខូវ​ ស​ម្ប​ត្តិ​​ អគ្គនាយក​ក្រុម​ហ៊ុ​ន​ថៃប៊ុនរ៉ុង​ ដែលបានផ្តល់ទីតាំង​សណ្ឋាគារ​ Great Duck  អតីត​ សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណង់តាល់ ជូនដល់​ក្រសួង​សុខា​ភិបា​ល​ ​និង​ រដ្ឋ​បាលរាជធានីភ្នំពេញ​ ដើម្បីប្រើប្រា​ស់ជាទីកន្លែង​ពិនិត្យ​ ថែ​ទាំ​​ និង​ព្យាបាល​ជំងឺ​កូវីដ​១៩ ​។ ខាងក្រោមនេះ​ គឺជា​លិខិត​ថ្លែង​អំណរ​អរគុណ​ទាំង​ស្រុង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​ ៖

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ សម្រេចបង្កើតគណៈ​កម្មការបង្ការ និងទប់ស្កាត់ជំងឺឆ្លង​កូ​វីដ១៩ ដែលមាន សម្ដេចក្រ​ឡា​ហោ​​​ម ស ខេង ជាប្រធាន

រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ សម្រេចបង្កើតគណៈកម្មការបង្ការ  និង ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩  ដែលមានសម្ដេចក្រឡា​ហោ​​​​​ម ស ខេង ឧបនាយករដ្ឋមន្ដ្រី  រដ្ឋមន្ដ្រីក្រសួ​ង​​មហាផ្ទៃ  ជាប្រធាន  ។ ខាងក្រោមនេះ  ជាសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ នៅ​​​​​​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ។  

ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួន នារីស្រស់សោភាម្នាក់ ពាក់ព័ន្ធករណីចែ​ក​ចា​យ​​​គ្រឿងញៀន នៅខណ្ឌទួលគោក

ក្រុងភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជ​ញ្ជូ​​​​​ន​ ជួញដូរគ្រឿងញៀនមួយករណី នៅចំណុ​ចទ​ល់​​​​​​មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំ​​​​​ពេញ ដកហូតបានថ្នាំញៀនជាងកន្លះគីឡូក្រាម ។ ប្រភពពីមន្ដ្រីជាន់ខ្ពស់ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះធ្វើ​ឡើ​ងដោយកម្លាំងក៧ ដឹកនាំដោយលោក ស្រី សុ​វ​​​ណ្ណ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោយទទួលបានបញ្ជាពី នាយឧត្តម​សេ​នីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកម​ន្ទី​​​​​រ​ប្រឆាំងគ្រឿងញៀន ព្រមទាំ​ង​​​មានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង ។ ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន ឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងដកហូតបានសារធាតុញៀន ប្រភេទមេ​តំ​ហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៥៩៨.៨១ក្រាម ។ ខណៈកម្លាំងកំពុងតស៊ូជាមួយមុ​ខ​សញ្ញាដែលចាប់បាន សួររកមេក្លោង បក្ខពួក និងប្រភពគ្រឿងញៀន […]

ព័ត៌មានជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ទៀត សរុបទុនវិនិយោគចំនួន៧ លានដុល្លារអាមេរិក

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលមួយសប្តាហ៍នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួ​ន​៣​ទៀ​​​ត សរុបទុនវិនិយោគចំនួន៧ លានដុល្លារអាមេរិ​ក ​។ គម្រោងវិនិយោគទាំង៣នោះរួមមាន ៖ ១. ក្រុមហ៊ុន MIL UNITED MANUFACTURING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែល​មា​នទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារ​អា​មេរិក និងអាចបង្កើតការងារបានចំនួន ៩១៤កន្លែង ។ ២. ក្រុមហ៊ុន JIN MING LI JIAN ONE CO., LTD. គម្រោងបង្កើតរោងចក្រខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំ​ងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារ​បា​នចំនួន ១៨០កន្លែង ។ ៣. ក្រុមហ៊ុន SUZEN (CAMBODIA) INDUSTRIAL CO., LTD. […]