----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
អ្នករត់តាក់ស៊ីម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយផ្ទុកថ្នាំញៀនក្នុងរថយន្តជិត១គីឡូក្រាម
Tue,13 November 2018 (Time 10:12 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 95នាក់)


តាកែវ ៖ កម្លាំង​សមត្ថកិច្ច​ខេត្ត​តាកែវ​ បាន​ធ្វើការ​ស្រាវជ្រាវ​អស់​ជាច្រើន​ថ្ងៃ​ ក្រោយ​ពីបាន​ធ្វើការ​ដាក់​ការ​សង្ស័យ​លើ​អ្នក​រត់​​តាក់ស៊ីម្នាក់​ដែល​បាន​លាក់​ទុក​គ្រឿង​ញៀន​ ក្រោយ​ពីប្រតិបត្តិការ​ភ្លាម​ៗ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​បាន​គ្រឿង​ញៀន​​​​ជិត​១គីឡូក្រាម​ ដែល​ស្ថិតនៅ​ភូមិ​ស្នោរ សង្កាត់​រការ​ក្នុង ក្រុង​ដូនកែវ​ ខេត្ត​តាកែវ​។

ការ​ចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោកវរសេនីយ៍​ឯក ង៉ែត ចាន់ធី មេបញ្ជាការ​រងកង​រាជ​អាវុធ​ហត្ថ​ខេត្តាកែវ​ និង​ដោយ​មាន​​​​​​ការ​សម្រប​សម្រួល​​​ពីលោក​ ជីវ ចាន់​តារា ព្រះរាជអាជ្ញាអម​សាលា​ដំបូង​ខេត្ត​តាកែវ​ បាន​ប្រតិបត្តិការ​ធ្វើ​ឡើង​នៅថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ២០១៨នេះ។​  ក្រោយបើកការស៊ើបអង្កេត និងស្រាវជ្រាវកម្លាំងលោកបានចុះឃាត់​ខ្លួនជនសង្ស័យ​ម្នាក់ ឈ្មោះ រស់ សុភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់រថយន្តតាក់ស៊ី មានទីលំនៅបច្ចុប្បន្នផ្ទះជួល ស្ថិតនៅភូមិ​ស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ដោយឡែកវត្ថុតាងដែលដកហូតបាន​រួមមានទូរស័ព្ទដៃ២គ្រៀង និង​ម្សៅ​​ក្រាមពណ៌សថ្លាប្រភេទម៉ាទឹកកកដែលមានទម្ងន់៧៧១,៤១ក្រាម។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តតាកែវសួរនាំ និងកសាង​សំណុំ​​​រឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តទៅតាមនីតិវិធី៕

 


ព័ត៌មានគួរចាប់អារម្មណ៍