----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
មន្ត្រីកាំកុងត្រូលខេត្តពោធិ៍សាត់បន្តត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គីក្រគរដើម្បីសុខភាពប្រជាពលរដ្ឋ
Tue,13 November 2018 (Time 10:14 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 89នាក់)


ពោធិ៍សាត់ ៖ នៅថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មន្ត្រីកាំកុង​ត្រូល​ខេត្ត​ពោធិ៍សាត់​បាន​សហការជាមួយ​មន្ទីរពាណិជ្ជ​កម្ម​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ បាន​ចុះត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ​សាគ្គីក្រគរ​ ខេត្ត​ពោធិ៍​សាត់​ ក្នុង​គោល​បំណង​ដើម្បី​ស្វែង​រក​សារធាតុគីមី​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

មន្រ្តីកាំកុងត្រូល​ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បានចុះត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គីក្រគរ ក្រុមការងារបានធ្វើ​តេស្ត​បឋម ទៅលើមុខម្ហូបមួយចំនួនដូចជា ត្រីងៀត ប្រហុក ផ្អក បង្គា មឹគ គុយទាវ បាញ់កាញ់ មី នំបញ្ចុក លត ទឹកក្បុង ទឹក​ខ្មេះ និងម្ហូបអាហារវេចខ្ចប់រួចមួយចំនួនទៀត។ ជាលទ្ធផល ក្រុមការងាររកពុំឃើញមានសារធាតុគីមីហាមឃាត់ នៅ​ក្នុង​ម្ហូ​ប​អាហារនោះទេ។ ជាមួយគ្នានោះ ក្រុមការងារជំនាញបានរកឃើញទំនិញហួស កាលបរិច្ឆេទប្រើប្រាស់ចំនួន ៣ មុខ​ស្មើនឹង៤១៥,៨គីឡូក្រាម យកមកដុតកំទេច ចោលភ្លា​មៗ នៅទីលានរបស់សាលាស្រុកតែម្តង។

ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ នៅ​ផ្សារ​សាមគ្គី​ក្រគរ ដើម្បីឱ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពី​ការបរិភោគអាហារ​ហួសកាល​បរិច្ឆេទ ប្រើ​ប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ ក៏បានធ្វើការណែនាំដល់អាជីវករលក់ដូរទាំងអស់អំពីអនាម័យ និងរបៀបដាក់តាំង​លក់​ទំនិញ​​ឱ្យបានត្រឹមត្រូវស្រប ទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់តេរីផ្សេងៗផងដែរ និង​​បានសំណូមពរដល់អាជីវករ នៅក្នុងផ្សារទាំងពីរ ឱ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និង​​ហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះ ផងដែរ៕

 


ព័ត៌មានគួរចាប់អារម្មណ៍