----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
សមត្ថកិច្ចឆែកឆេរ ទីតាំងផ្ទះចម្លាក់យីហោ“ចឹកម៉េងលក់និងឆ្លាក់វត្ថុស័ក្តិសិទ្ធ” ឃើញសំណាកសត្វព្រៃជាច្រើន
Tue,13 November 2018 (Time 10:16 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 119នាក់)


ភ្នំពេញ ៖ នៅថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំង​អន្តរាគមន៍​បង្ក្រាប​បទល្មើសព្រៃឈើ សហការជាមួយ​កម្លាំ​ងកង​រាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​បាន​ចុះឆែកឆេរ​ទីតាំង​ផ្ទះ​ចម្លាក់​យីហោ “ចឹក​ម៉េងលក់​និង​ឆ្លាក់​វត្ថុ​ស័ក្តិសិទ្ធ​” ដែល​ស្ថិតនៅ​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ក្រោយ​មក​រកឃើញ​សំណាក​សត្វព្រៃ​ខុសច្បាប់​ជាច្រើន​។

បើតាម​សមត្ថកិច្ច បាន​ប្រាប់​ឲ្យដឹងថា ទីតាំង​ខាងលើនេះមាន​យីហោ “ចឹកម៉េងលក់និង​ឆ្លាក់​វត្ថុ​ស័ក្ដិសិទ្ធិ​” ដែលមាន​ម្ចាស់​​ទីតាំង​ឈ្មោះ ម៉ុក ទិព្វ​រាសី ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦៦ ផ្លូវ​លេខ​៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​ ក្រោយ​ការ​ពិនិត្យ​​ទីតាំង​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​សំណាក​សត្វ​ព្រៃ​ជា​ច្រើន ដែលកំពុង​ស្តុក​ទុក​​នៅក្នុង​ផ្ទះ​ខាងលើកំពុង​ខុសច្បាប់​ជាច្រើន​។ ការ​ស្តុកទុក​ខាងលើ​ ពលរដ្ឋ​បាន​អះអាង​ថា មាន​លាក់ទុកជាយូមកហើយ​ ដែលសមត្ថកិច្ច​មិន​ទាន់​បានបង្ក្រាបនាពេលកន្លងមក​។

​ចំណែក​សំណាក​សត្វព្រៃ​ទាំងនោះ រួមមាន សំណាក​ភ្លុក​ដំរី​, សំណាក​ភ្លុក​ដំរី​កែច្នៃ​, ចែ​ជ្រូកព្រៃ​, ធ្មេញ និង​ក្រចក​, ខ្លា​ឃុំ​, ចុង​​ស្នែង​ប្រីស​, ជើង​ឈ្លូស​ក្រៀម​, នុប​ប្រីស​, ស្នែង​កេះ ជាដើម ក្រោយមក​សមត្ថកិច្ច​បា​នស​ម្រេច​ដកហូត​សំណាក​សត្វព្រៃ​ទាំងនោះរក្សា​ទុកជាបណ្តោះអាសន្ន​សិន​៕

 


ព័ត៌មានគួរចាប់អារម្មណ៍