----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តគួរឲ្យរន្ធត់ នៅស្រុកក្រគរបណ្តាលឲ្យគ្រោះថ្នាក់មនុស្ស៣នាក់
Tue,13 November 2018 (Time 10:18 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 99នាក់)


ពោធិ៍សាត់ ៖​ នៅ​វេលាម៉ោង​៤ទាបភ្លឺ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍គួរ​ឲ្យរន្ធត់​បាន​កើង​ឡើង​ស្ថិតនៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៧០​-១៧១ ស្ថិតនៅ​ភូមិ​ត្រាំ​ ឃុំត្នោត​ជុំ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​ បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៣នាក់​ បាន​រងរបួស​ធ្ងន់​ស្រាល​។

មុនពេលកើតហេតុ មានរថយន្តម៉ាក Nissan Frontier ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AV-8684 បើកបរតាម​បណ្តោយ​ផ្លូវជាតិលេខ៥ ធ្វើចរាចរណ៍ពីលិចទៅកើត។ ពេលដល់ចំណុចខាងលើ រថយន្តបានបុកឃឿនស្ពាន បណ្តាល​ឲ្យ​ក្រឡាប់កាប់ផ្ងារ ជាច្រើនត្រឡប់ ហើយជ្រុលទៅបុករបងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ អស់៦ម៉ែត្រ និងបុកបាក់​បង្គោលទង់ជាតិ ទើបរថយន្តអស់ល្បឿន ធ្វើឲ្យអ្នករួមដំណើរក្នុងរថយន្តរងរបួសធ្ងន់ស្រាល៣នាក់ និងខូចរ​ថយន្ត១​គ្រឿង ធ្វើឲ្យមានការភ្ញាក់ផ្អើលអ្នកស្រុក និងសមត្ថកិច្ចទាំងព្រឹក។

បើតាម​សមត្ថកិច្ច​ បាន​ប្រាប់​ឲ្យដឹងថា អ្នកបើកបររថយន្តត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ ឌី យ៉ាម៉ង់ អាយុ៣២ឆ្នាំ របួសស្រាល និងអ្នករួមដំណើរ២នាក់ ឈ្មោះ ម៉ុក សាម៉ន អាយុ៣២ឆ្នាំ ភេទប្រុស របួសស្រាល និងឈ្មោះ ប្រាក់ ម៉ៅ អាយុ​៣២ឆ្នាំ របួសធ្ងន់ អ្នកទាំង៣រស់នៅភូមិឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំពោះរថយន្ត ត្រូវបានសមត្ថកិច្ចប្រ​គល់ជូន​ក្រុម​គ្រួសារ៕ 

 


ព័ត៌មានគួរចាប់អារម្មណ៍