----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ប្តីកំណាចបានស្រាចូលពោះ ទាញស្នប់សប់កង់វាយប្រពន្ធឡើង សន្លប់ស្តូកស្តឹង
Tue,13 November 2018 (Time 10:19 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 91នាក់)


ស្វាយរៀង ៖ បុរស​ចិត្ត​កំណាច​ម្នាក់​តែង​តែ​ផឹក​ស្រា​ស្រវឹង​រហូត​ ស្រាប់តែ​នៅថ្ងៃកើត​ហេតុ​ខ្លួន​ស្រវឹង​ស្រាឡើង​ជោក​ខ្លួន​ បាន​ទាល់​ពាក្យ​សម្តីជាមួយ​ប្រពន្ធ ​ក៏​កើត​ចិត្ត​ក្តៅខ្លាំងរឿង​ប្រពន្ធមិន​ស្តាប់គ្នា ទាញ​ស្នប់​សប់​កង់​មក​វាយ​បណ្តាល​ឲ្យ​សន្លប់​​ស្តូកស្តឹង​តែម្តង​ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃទទឹង​ ឃុំប្រសូត្រ​ ស្រុកស្វាយទាប ខេត្ត​ស្វាយរៀង​។​

បើតាម​សមត្ថកិច្ច​ បាន​ប្រាប់​ឲ្យដឹងថា ករណីនេះ​បានកើតឡើង​កាលពីវេលាយប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។​ស្រ្តី​រងគ្រោះថ្នាក់​មានឈ្មោះ ស៊ីវ ស្រី អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្ត​ស្វាយរៀង។ ចំណែកប្ដីកំហូចឈ្មោះ ញ៉ែម មករា អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ​ជាមួយគ្នា។ សមត្ថកិច្ច​បាន​បន្ថែម​ថា បុរស​ខាងលើបាន​ផឹកស្រា​ជារៀង​រាល់ថ្ងៃ​​ និង​តែង​តែរករឿងគ្រួសារ​មិន​ចេះ​ចប់​មិនចេះ ហើយ​ទាល់តែ​សោះ មិន​ដឹង​យ៉ាងម្តេច​បាន​ជាចិត្ត​ខ្លាំង​ហ៊ាន​វាយ​ប្រពន្ធយ៉ាង​ដូច្នេះ។

សមត្ថកិច្ច​បាន​បន្តថា នៅថ្ងៃកើតហេតុ​ប្តីបានស្រវឹងស្រា​ ហើយបានយកស្នប់សប់កង់ វាយមកលើប្រពន្ធ ត្រូវត្រង់ថ្គាម​ខាង​ឆ្វេង និងកន្លែងមួយចំនួនទៀត បណ្ដាលឱ្យសន្លប់នៅនឹងកន្លែងតែម្តង។ ក្រោយ​កើត​ហេតុ​ ប្តីកំណាច​បាន​រត់គេច​ខ្លួន​បាត់ស្រមោលតែម្តង​។

បច្ចុប្បន្នស្ត្រី​ជនរងគ្រោះ​ត្រូ​វ​បាន​ក្រុមគ្រួសារ​ដឹកយកទៅសង្គ្រោះ​បន្ទាន់​នៅមន្ទីរពេទ្យ​បង្អែក​ស្រុកស្វាយទាប ឯបុរស​ជា​ប្តី​សមត្ថកិច្ចកំពុងធ្វើការ​ស្រាវជ្រាវ​ យកមក​ចាត់​វិធានការណ៍​តាមផ្លូវច្បាប់​៕ 

 


ព័ត៌មានគួរចាប់អារម្មណ៍