----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
រឿងក្តៅគគុកព្រះសង្ឃលន់សុវណ្ណដាគេចខ្លួនឯឪពុកនារីរងគ្រោះត្រូវបានក្លាយជាជនជាប់ចោទទៅវិញ
Tue,13 November 2018 (Time 10:21 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 1269នាក់)


កណ្ដាល ៖ រឿង​រ៉ាវ​ដ៏សែន​ចម្រូង​ចម្រាស់​រវាង​ព្រះសង្ឃ​ លន់ សុវណ្ណដា ជា​គ្រូសូត្រ​ស្តាំ ជាមួយ​នារី​វ័យ​ក្មេង​នៅ​វត្ត​ស្វាយ​ជ្រំ ភូមិ​ស្វាយ​ជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ កំពុង​តែធ្វើ​ឲ្យ​មហាជន​កំពុង​តាម​ដាន និង​ជារឿង​ដែល​រ៉ាំរ៉ៃ​ មិន​ទាន់​បាន​ដោះស្រាយ​គ្នា គឺរយះពេល​ជាង​១ឆ្នាំ​កន្លងមក​ហើយ​។

ក្រោយ​ផ្ទុះ​ការ​តវ៉ា​ពីបងប្អូន​ប្រជាពលរដ្ឋ​ និង​ខាងស្រី​បានធ្វើការ​ទម្លាយ​រឿងនេះ​កន្លងមក​ ព្រះសង្ឃ​ លន់ សុវណ្ណដា​ មិន​បានធ្វើការ​បកស្រាយរឿង​នេះ​ឲ្យ​បានច្បាស់នោះទេ ដោយ​បាន​គេច​មុខ​ពីប្រជាពលរដ្ឋ​ និង​អ្នក​សារព័ត៌មាន​ ក្នុង​គោល​កំណងហាក់ដូច​ជាកំពុងវេច​វេស។ រឿងនេះ​បាន​កើតឡើង​ ហើយ​មាន​កា​រប្តឹង​ទៅ​ប្តឹងមក​វិញ ខណៈ​រឿងហេតុ​នេះ​បាន​កើតឡើង​ដោយ​ការ​ជ្រុលជ្រួស​ខ្លួន​ប្រាណ​នារី​វ័យក្មេង​ ​ហើយ​ឥឡូវសំណុំរឿងទាំង​២ កំពុងបន្តនីតិវិធី និយាយរួម គឺបក​មក​លើភាគីរងគ្រោះហើយ។

រឿងទី១ សំណុំរឿងព្រហ្មទណ្ឌលេខ ៣៣៤ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ របស់អយ្យការ​អមសាលា​ដំបូង​ខេត្ត​កណ្ដាល។ ដែលមានជនជាប់ចោទ ឈ្មោះ ស៊ុន សូតសុផល (ហៅ)ស៊ុនប៊ុច ភេទប្រុសអាយុ៤៧ឆ្នាំ មានទីលំនៅ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជាឪពុកបង្កើតរបស់នារីរងគ្រោះ ជាប់ចោទពីបទ ប្រមាថចំពោះ​ព្រះសង្ឃ ដូនជីនិងតាជី ដែលបានប្រព្រឹត្តទៅនៅភូមិស្វាយជ្រំឃុំស្វាយជ្រំ កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០១៨។ បើ​តាម​​ប្រភព​ពីក្រុម​គ្រួសារ​ បាន​ឲ្យដឹងថា​ បុរស​ជាឪពុក​នារីរងគ្រោះ​ គឺគ្រាន់តែស្រែកតវ៉ា ក្ដែងៗដើម្បីទាមទារ រកយុត្តិធម៌​ឲ្យ​កូនស្រីតែប៉ុណ្ណោះ មិនគួរណារូបគាត់ក្លាយទៅជាជនជាប់ចោទ បែបនេះសោះ?។  ហើយតុលាការ បានបង្គាប់​ឲ្យ​លោក ចូលក្នុងសវនាការ ជំនុំជំរះ នៅថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខទៀតផង!។

ប្រភព​បន្តពីក្រុមគ្រួសារ​ បាន​បន្ថែមថា ក្នុងនាមខ្ញុំជាឪពុកម្នាក់ ហើយកូនស្រី ត្រូវបានព្រះសង្ឃ លន់ សុវណ្ណដា ចាប់​រំលោភនាងនៅក្នុងកុដិ តាំងពីនៅក្មេងរួចលួងលោមបោកបញ្ឆោតនាងរួមភេទក្នុងនៃស្នេហា ជាហូរហែរហូត បែកធ្លាយ​រឿងទាំងដែល លន់ សុវណ្ណដា ជាព្រះសង្ឃ។

ឯរឿងទី២ ក្នុងសំណុំរឿងលេខ៦២៩ ចុះថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តកណ្ដាល។ ដែលមាន​ដើម​ចោទ ជានារីរងគ្រោះឈ្មោះ ស.ច.ឆ.វ អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ និងមានចុងចោទជាព្រះសង្ឃ លន់ សុវណ្ណដា ដោយទារសំណង២០ម៉ឺនដុល្លារ ពីបទ៖ រំលោភ និងរួមភេទជាមួយអនិតិជនវ័យក្រោម១៥ឆ្នាំ ព្រោះការប្រព្រឹត្ត តាំងពីនាងនៅអាយុ១៣ឆ្នាំ។ ក្នុងសំណុំរឿងនេះផងដែរ ព្រះរាជអាជ្ញាបានកោះ ហៅ ព្រះសង្ឃ លន់ សុវណ្ណដា ចំនួន២លើក ហើយ ប៉ុន្តែសង្ឃអង្គនេះមិនចូលខ្លួនបំភ្លឺទេ ទំនង​ភៀសខ្លួនទៅប្រទេសថៃ បាត់ហើយ។

ជំវិញរឿងរ៉ាវខាងលើ ស៊ីភីអិន​ មិនអាចសុំការបកស្រាយណាមួយពីភាគីព្រះសង្ឃ លន់ សុវណ្ណដា បានទេ នៅរ​សៀល​ថ្ងៃទី១២ ខែវិច្ឆិកា នេះ។ ប៉ុន្តែ​បើយោងតាម​រយះសារ​ឆ្លើយ​ឆ្លងគ្នា គឺ​មាន​បាន​ន័យ​ថា​ រវាងព្រះ​ លន់ សុវណ្ណដា និង​នារី​រងគ្រោះ​ គឺមាន​ទំនាក់ទំនង​ជាមួយ​គ្នាយ៉ាងពិតប្រាកដ​មែន​៕ 

 


ព័ត៌មានគួរចាប់អារម្មណ៍