----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
បើកបរក្នុងស្ថានភាពស្រវឹង ហើយនៅឆ្លៀតប្រលែងគ្នាលេងគ្នាទៀត បណ្តាលឲ្យបុកធ្លុះជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងធ្ងន់ធ្ងរ
Tue,13 November 2018 (Time 10:02 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 137នាក់)


ភ្នំពេញ ៖ រថយន្តមួយគ្រឿងដែលបើកបរដោយស្រ្តីម្នាក់ និងម្នាក់ទៀតរួមដំណើរ រវល់តែប្រលែងគ្នាក្នុង​រថយន្តក៏​ជ្រុល​​បុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឱ្យ រង​ការ​ខូចខាតទាំង​រថយន្ត​​និង​ផ្ទះ​យ៉ាង​ធ្ងន់ធ្ងរ។ ហេតុការណ៍កើត​ឡើ​ង​នៅ​​​​​វេលាម៉ោង៨យប់ ថ្ងៃទី១១ខែ វិច្ឆិកាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បើតាមប្រជាពលរដ្ឋដែលឃើញ ហេតុការណ៍ខាងលើបានប្រាប់អោយដឹង ថាមុនពេល កើតហេតុគេបានឃើញ​នារី​រូប​​​ស្រស់ពីរនាក់បានបើករថយន្តមួយគ្រឿងម៉ាក Toyota prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AL-4485។ ដោយ​​​​ធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ៦អាក្នុង ទិសដៅពី កើតទៅលិច លុះមកដល់ចំណុចកើតហេតុដោយអ្ន​ក​​បើក​​​​​​​​​រថយន្តនោះរវល់តែ ប្រលែងគ្នាក៏ធ្វើជ្រុលចង្កួត ទៅបុកទំលុះចូលផ្ទះ ប្រជាពលរដ្ឋមួយទំហឹង​បណ្ដាលឱ្យ​បាក់​ជញ្ជាំង ផ្ទះនិងខូចខាតសម្ភារៈក្នុងផ្ទះជាច្រើន។

ហេតុការណ៍នេះមិនបណ្ដាលឲ្យមាន នរណាម្នាក់រងរបួសឡើយ។ បច្ចុប្បន្នសមត្ថកិច្ចបាន​រាយការណ៍បន្តទៅ​កាន់​សមត្ថកិច្ចជំនាញ ឲ្យចុះមកវាស់វែង រួចស្ទូចយករថយន្តបង្កហេតុ​ទៅរក្សាទុក​នៅការិយាល័យ​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រួមទាំងអ្នកបើកផងដែរ​ ដើម្បី​វាស់ជាតិអាកុល និងរង់ចាំដោះ​ស្រាយ​តាម​ច្បាប់៕

 


ព័ត៌មានគួរចាប់អារម្មណ៍