អគ្គិភ័យឆាបឆេះ ផ្ទះក្លាសេគ្រឿងសមុទ្រមួយកន្លែងរងខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង
ភ្នំពេញ ៖ មានករណីអគ្គិភ័យដ៏ធំមួយបានកើតឡើង បណ្ដាលឲ្យផ្ទះក្លាសេត្រីមួយកន្លែង រួមនិងរថយន្តស៊េរីទំនើបមួយគ្រឿងទៀត រងការខូចខាតទាំងស្រុង ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជាខ្លាំង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៣២ កែង ផ្លូវលេខ១២៥ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ។ ហើយក្នុងប្រតិបត្តិការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ចំនួន១២គ្រឿង ក្នុងរយៈពេល១ម៉ោង ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ដឹងថា ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ តែបាត់បង់ទ្រព្យសម្បត្តិមានតម្លៃអស់ជាច្រើនក្នុងនោះរួមមាន រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ូតូមួយគ្រឿងម៉ាកអាផាតពាក់ស្លាកលេខភ្នំពេញ2AZ1666និងម៉ូតូសណ្ដោងរម៉កមួយគ្រឿង រួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនធំទៀត៕