----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
កម្មកររោងចក្រកាត់ដេរមួយកន្លែង ស្រាប់ដួលសន្លប់បន្តកន្ទុយគ្នាក្រោយពីត្រូវអ្នកបកប្រែរបស់ថៅកែរោងចក្រនោះ សម្លុតដាក់
Tue,13 November 2018 (Time 10:07 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 216នាក់)


ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មាន កម្មករ-កម្មការិនីរោងចក្រកាត់ដេរជិត៥០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅក្នុងរោងចក្រកាត់ដេរមួយកន្លែងមានយីហោ​ ហ្គ្រី​ន​ មីដូវ​ ឌីវេឡុបមេន​ ភូមិត្រាដោក​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

​ហេតុការណ៍នេះ បានឡើងកាលពីវេលាម៉ោង១០​ព្រឹក ថ្ងៃទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ នៅរោងចក្រខាងលើ លោកវ​រសេនីយ៍ឯក​ ជឹម​ ស៊ីថា​ អធិការនគរបាលខណ្ឌ​ដង្កោ បានឲ្យដឹងថា មូលហេតុដែលផ្តើមឱ្យកម្មករដួលសន្លប់ ជាបន្តបន្ទាប់នេះគឺដោយសារ​បុរសជាជនជាតិខ្មែរ ដែលត្រូវជាអ្នកបកប្រែ ឲ្យថៅកែរោងចក្រ បានប្រើសម្តីខ្លាំងៗស្រែកដាក់ទៅក្រុមកម្មករ-កម្មការិនី ជាហេតុធ្វើឲ្យកម្មការនីម្នាក់ដួកសន្លប់ភ្លាមៗ។

បន្ទាប់មក បណ្តាលកម្មករ-កម្មការនីជាច្រើននាក់ទៀត មានអាការៈទន់ដៃជើងសន្លប់បន្តបន្ទាប់រហូត​ ដល់ទៅ​ជិត​៥០​​​នាក់ដូច្នេះទៅ។ ស្របពេលនោះដែរ ក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចុះមកជួយដឹក និងសង្គ្រោះ​តាម​រថយន្តសង្រ្គោះ ចំនួន៥គ្រឿង ជួយសង្គ្រោះបឋមរួចដឹកបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង​ភ្លាម​ៗ​​​ផងដែរ។

លោកអធិការខណ្ឌបានហៅបុរសជាអ្នកបកប្រែ មកធ្វើការណែនាំអប់រំ​ ឲ្យបញ្ឈប់ការប្រាប់ពាក្យសម្តីមិនសមរម្យ ជាពិសេសការសម្លុតគម្រាមទៅកាន់កម្មករដូច្នេះ​តទៅទៀត៕

 


ព័ត៌មានគួរចាប់អារម្មណ៍