----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
មានអំណាច និងទឹកប្រាក់បាញ់គម្រាមឲ្យម្ចាស់ដីចេញហើយមកព័ទ្ធរបងយក
Tue,13 November 2018 (Time 10:09 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 196នាក់)


សៀមរាប ៖ នាព្រឹកថ្ងៃអាទិត្យ ៤ កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​ ពលរដ្ឋ២គ្រួសារដែលរស់នៅ ភូមិផ្លូកអណ្តូង ឃុំស្លក្រាម ស្រុក សៀមរាប ខេត្តសៀមរាបស្ត្រីម្នាកឈ្មោះ ប្រាក់ បៃ បានរៀបរាប់ប្រាប់ស៊ីភីអិនឲ្យដឹងថា ដីរបស់គាត់ដែត្រូវគេមកព័ទ្ធរបងយក និងបាញ់គំរាម​ថែមទៀត ហើយដីនេះ គឺ​ជា​ដី​កេរ្តិ៍តាំង​ពីដូនតារបស់គាត់មកម្ល៉េះ។

ស្ត្រីវ័យចំណាស់ម្នាក់នេះបានបន្តទៀតថា ដោយសារតែមានការខ្លាចញញើត នឹងការគំរាមកំហែងបង្ខំចិត្តឲ្យគាត់​ធ្វើការ​ចាក​ចេញពីដី និងជម្រករបស់គាត់ចាស់របស់​គាត់ទៅសង់ខ្ទមនៅកន្លែងថ្មី។ ជុំវិញនិងរឿងបាញ់គំរា​មយកដីនេះអ្នកស្រី​បាន​បន្តទៀតថា បុរសជើងខ្លាំងម្នាក់នោះបាននិយាយថា ដីនេះជាដីទាហាន ប៉ុន្តែដីមានចំងាយឆ្ងាយ​ពីបន្ទាយ​ទាហាន​ណាស់។ ប៉ុន្តែអ្វីដែលជារឿងមួយគួឲ្យហួសចិត្តនោះ ហើយក៏ជាចម្ងល់មួយពីសំណាកមហាជនបានលើកឡើងថា បើជា​ដី​របស់​បន្ទាយទាហានចុះហេតុអ្វីបានជាបុគ្គលព័ទ្ធរបងយកដូចដីឯកជនចឹង?

ជុំ​វិរឿងរ៉ាងដីធ្លីនេះលោកមេភូមិបានបង្ហើបឲ្យដឹងថាថ្ងៃមួយ គាត់​បានជិះឡាន​ជាមួយអភិបាលក្រុង គាត់​ចេះ​ចង្អុលមួយ​នេះ​ដីគាត់​កន្លែង​នោះដីគាត់​ រហូត​ដល់ផ្ទះ​ផ្កាយ​៣​ក៏​ចេះតែ​ចង្អុល​ថា​ដី​របស់គាត់​ដែរ​។

ចាប់តាំងពីពេលគេព័ទ្ធរបងមកមករូបគាត់បានជូនដំ​ណឹងនេះ ទៅគ្រប់ស្ថាប័នដែលពាក់ព័ន្ធនៅក្នុងខេត្ត តែមិន​ឃើញ​មាន​ចាំណាត់ការអ្វីសោះ។ ជាចុងបញ្ចប់លោកតាបានស្នើសុំដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​មេត្តាជួយដល់ពួកគាត់ផង៕ 

 


ព័ត៌មានគួរចាប់អារម្មណ៍