----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
បុរសម្នាក់ទិញថ្នាំផ្សំមកលេប បណ្តាលឲ្យប្រតិកម្មថ្នាំ ស្លាប់មួយរំពេច
Fri,16 November 2018 (Time 10:52 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 72នាក់)


ភ្នំពេញ ៖ ដោយសារតែមិនសូវស្រួលខ្លួនផង និងមានជម្ងឺប្រចាំកាយបុរសម្នាក់បាន ដើរទៅទិញថ្នាំផ្សំមកហូប តែ​គ្រាន់​​​​តែលេបបានបន្តិច ក៏ប្រតិកម្មថ្នាំស្លាប់មួយរំពេច។​ ស្ថិតនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់​ចោម​ចៅ​២ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជនរងគ្រោះមានឈ្មោះ ព្រំ ឋាន ហៅ សួគ៌ ឋាន ភេទប្រុស អាយុ៥០ឆ្នាំ មានជម្ងឺប្រចាំកាយស្រាប់ «លើសឈាម» មាន​ទីលំនៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិ ព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ បើ​តាម​សម្តី​របស់សាច់ញាតិឲ្យដឹងថា ជនរងគ្រោះគឺជាបុរសពោះម៉ាយ មានជម្ងឺប្រចាំកាយ លើសឈាម ជា​យូរ​​ណាស់​​មក​ហើយ​ដោយមិនពុំជាសោះ។ ហើយនៅថ្ងៃកើតហេតុ ជំងឺប្រចាំកាយរបស់គាត់បានរើឡើង គាត់​ក៏បានដើរ​ទៅរក​ទិ​ញ​ថ្នាំដើម្បីយកមកលេប តែស្រាប់តែលេបមិនបានប៉ុន្មានផង មានអាការៈ រឹងដៃ ជើង គាំង​បេះដូង​ស្លាប់បាត់​មួយ​រំពេច។

ក្រុមគ្រួសារបានហៅក្រុមសង្រ្គោះ ឲ្យជួយទៅពិនិត្យជាក់ស្តែងឲ្យបានអស់ចិត្ត តែជាអកុសលជនរងគ្រោះ​បានស្លាប់​បាត់​​​ទៅហើយ។ ក្រោយកើតហេតុ អាជ្ញាធរមានសមត្ថកិច្ចបានចុះទៅពិនិត្យ ព្រមទាំងជួយធ្វើការបញ្ជាក់ លិខិត​មរណ​​ភាព ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕

 


ព័ត៌មានគួរចាប់អារម្មណ៍