----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
បុរសម្នាក់ត្រូវគោយន្តដឹកឈើរបស់ខ្លួន ក្រឡាប់ធ្លាក់ផ្លូវសង្កត់ពីលើស្លាប់យ៉ាងវេទនា
Fri,16 November 2018 (Time 10:54 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 186នាក់)


រតនគិរី ៖ បុរសម្នាក់បើកបរគោយន្តដឹកឈើ មិនប្រយ័ត្នបណ្តាលឲ្យធ្លាក់ផ្លូវហើយក្រឡាប់សង្កត់ពីលើស្លាប់យ៉ាង​វេទនា​បំផុត។ ហេតុការណ៍គ្រោះថា្នក់នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨​នេះ ចំណុចអូថ្ម ស្ថិតនៅភូមិ  យ៉ែម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគីរី។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សពជនរងគ្រោះខាងលើមានឈ្មោះថា វ៉ាន់ កុសល ភេទប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដីដូ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគីរី។ បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្រោម​គោ​​​យន្ត​​​កែ​ច្នៃ​​សម្រាប់ដឹកឈើរបស់ខ្លួន។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានទៅដល់កន្លែងកើតហេតុ បានធ្វើការវាស់វែងយកគោយន្ត និងឈើមករក្សាទុក​នៅ​ស្នង​ការស្រុក ចំណែកឯសពជនរងគ្រោះត្រូវបាន ប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 


ព័ត៌មានគួរចាប់អារម្មណ៍