----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង ដោយសារការឆ្លងចរន្តអគ្គិសនី នៅឃុំស្វាយរលំ ស្រុកស្អាង
Fri,16 November 2018 (Time 10:57 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 75នាក់)


កណ្តាល ៖ បើតាមការរាយការណ៍បានឲ្យដឹងថា ផ្ទះមួយខ្នងត្រូវបានបំផ្លាញដោយអគ្គិភ័យស្ទើរទាំងស្រុង ទោះបីជា​មា​នការអន្តរាគមន៍ពីសំណាក់ រថយន្តពន្លត់អគ្គិភ័យស្នងការខេត្តកណ្តាល៦គ្រឿង។

ហេតុការណ៍នេះ​បានកើតឡើង​កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិលេខ៤ ឃុំ​ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ មូលហេតុនៃការឆាបឆេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ម្ចាស់ផ្ទះជាស្រ្ដី​ពិការ នៅជាមួយនឹងកូនប្រុសម្នាក់ តែនៅវេលាកើតហេតុខាងលើរូបគេបានចេញទៅប្រកបរបរ រកស៊ីជាអ្នកបើកបរ រថយន្ដឈ្នួលដឹកអ្នកដំណើរចេញពីផ្ទះបាត់តាំងពីព្រឹក។

តែសំណាងហើយមានដែលមាន អ្នករស់នៅជិតខាង និង​នគរ​បាលប៉ុស្ដិ៍ស្វាយរលំបានជួយធ្វើការសង្រ្គោះយកម្ចាស់​ផ្ទះ​ដែលជាស្រ្ដីពិការនៅលើផ្ទះ បានទាន់ពេលវេលា និងជួយចាញ់ទឹកពន្លត់អស់ រថយន្តពន្លត់អគ្គិភ័យស្នងការខេត្ត​កណ្តាល​ចំនួន​​៦គ្រឿង បានបាញ់រលត់ទៅវិញ នៅវេលាម៉ោង១០៖៤៥នាទីព្រឹកថ្ងៃដដែល៕

 


ព័ត៌មានគួរចាប់អារម្មណ៍