----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចាប់រថយន្តដឹកឈើពេញមួយគ្រឿង
Fri,16 November 2018 (Time 10:58 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 1111នាក់)


ស្ទឹង​ត្រែង​ ៖ កម្លាំង​កងរាជអាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង​ បាន​ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​ដឹកឈើ​មួយគ្រឿង ដែល​បាន​ផ្ទុក​ឈើពេញ​តែម្តង ដែល​មាន​តម្លៃ​រាប់​ម៉ឺនដុល្លា​ បាន​បង្ក្រាបនៅត្រង់​ចំណុច​នៅផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ បំបែក​ចេញ​ពីផ្លូវជាតិលេខ៧ ចូលទៅស្តៅ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

មន្ត្រីកងរាជអាវុធហត្ថខេត្ត បានបង្ហើបឲ្យដឹងថា នៅមុនពេលចុះស្ទាក់ចាប់រថយន្តដឹកឈើ១គ្រឿងនេះបាន មន្ត្រីអាវុធ​ហត្ថ​ទទួលបានដំណឹងមកថា មានរថយន្តប្រភេទទេសចរ១គ្រឿង បានផ្ទុកឈើប្រណិតពេញប្រៀប បានចាកចេញ​ពីភូមិសាស្ត្រស្រុកសៀមប៉ាង ក្នុងបំណងនាំចេញយកទៅលក់នៅក្រៅរង្វង់ដែនដីខេត្ត ដោយឆ្លងកាត់ក្រុងស្ទឹងត្រែង។ លោកថា នៅគ្រានោះ កម្លាំងកងរាជអាវុធហត្ថ បានសុំគោលការណ៍ពីថ្នាក់លើ ធ្វើការសហការណ៍​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើខេត្ត ចុះស្ទាក់ចាប់ភ្លាមៗផងដែរ។ លោកថា នៅពេលសមត្ថកិច្ចកំពុងប្រដេញស្ទាក់ចាប់រថយន្តដឹកឈើនោះ តៃកុងបានបើកទ្វាររថយន្តរត់គេចទាំងយប់ងងឹតនោះបាត់ទៅ ដោយបានបន្សល់ទុកនូវវត្ថុតាងបទល្មើស មានរថយន្ត១ និង​ឈើប្រណិតរាប់សិបសន្លឹក ដែលផ្ទុកនៅក្នុងនោះ។ មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយការបង្ក្រាបនោះភ្លាម រថយន្ត​ដឹក​ឈើនោះ ត្រូវបាននាំយកមកកាន់ ផ្ទះខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។

មន្ត្រីព្រៃឈើខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា រថយន្តដឹកឈើ១គ្រឿងដែលរងការបង្ក្រាបស្ទាក់ចាប់បាននេះ ជា​ប្រភេទ​​រថយន្តសាំយ៉ុង កែច្នៃបាត និងដំបូល ពាក់ស្លាកលេខ ភ្នំពេញ2C-4106 ពណ៌ស តែស្លាក​លេខ​ត្រូវ​បាន​គេ​ដោះ​ចេញ និងមានផ្ទុកឈើពេញ ដឹកចេញពីស្រុកសៀមប៉ាង ពេលចូលមកដល់ដីក្រុងស្ទឹងត្រែង ក៏ត្រូវបានបង្ក្រាបតែម្តង។ លោកថា ឈើនៅក្នុងរថយន្តនេះ មានជាច្រើនប្រភេទចម្រុះគ្នា តែភាគច្រើនគឺជាឈើធ្នុង រហូមកដល់រសៀលថ្ងៃនេះ នៅមិនទាន់ដឹងពីចំនួនពិតប្រាកដនោះទេ ព្រោះមន្ត្រីជំនាញមិនទាន់បានធ្វើការវាស់វែងនៅឡើយ៕

 


ព័ត៌មានគួរចាប់អារម្មណ៍