----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មសម្រេចដកវរសេនីយ៍ទោ គ្រី ណារី ចេញពីទីស្នាក់ការផ្តល់សេវាធ្វើលិខិតឆ្លងដែន
Sun,18 November 2018 (Time 09:13 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 118នាក់)


ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកហ្វេសប៊ុក ពីកា​រ​រើស​អើងប្រាក់រៀលខ្មែរ។ ដោយលោកស្រីវរសេនីយ៍ទោ គ្រី ណារី ធ្វើការបដិសេធ​មិន​ទទួល​យក​ទៅ​លើ​សេវា​ធ្វើលិខិតឆ្លងដែន ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការមិនពេញចិត្ត ក៏ដូចជាស្នើឲ្យខាងអង្គភាព​ធ្វើអត្ត​សញ្ញាណ​កម្ម មានចំណាត់ការទៅលើរឿងនេះផង។

ជាការឆ្លើយតប របស់ថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គឺអង្គភាពបានធ្វើការសម្រេចដក លោក​ស្រី​វរ​​​សេនីយ៍ទោ គ្រី ណារី ចេញពីទីស្នាក់ការផ្តល់សេវាធ្វើលិខិតឆ្លងដែន មកនាយកដ្ឋានលិខិតឆ្លងដែនវិញ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និងពិចារណាអំពីគោលការណ៍វិន័យរបស់អង្គភាព។

ការសម្រេចដកលោកស្រីប៉ូលិស គ្រី ណារី ពីកន្លែងបង់លុយថ្លៃសេវាធ្វើលិខិតឆ្លងដែននេះ ត្រូវបានអ្នក​នាំ​ពាក្យ​អគ្គ​នាយក​ដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ៕

 


ព័ត៌មានគួរចាប់អារម្មណ៍