----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
បន្លំខ្លួនធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាត្ររ៉ៃអង្គាស យកលុយតាមផ្ទះ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ច
Sun,18 November 2018 (Time 09:16 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 176នាក់)


ភ្នំពេញ ៖ សង្ឃ​ក្លែងក្លាយ២នាក់ បានដើររ៉ៃអង្គាស យកលុយតាមផ្ទះរបស់ប្រជាពលរដ្ឋ តែត្រូវបែកការណ៍ ហើយ​បង​ប្អូនប្រជាជនចាប់​ឃាត់ខ្លួន​បាន​ម្នាក់​ប្រគល់​ឲ្យ​អាជ្ញាធរ​សង្កាត់ កាលពី​វេលា​ម៉ោង​៨​​ព្រឹក ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ។​

សង្ឃ​ក្លែងក្លាយ​ខាងលើមានឈ្មោះ ធី សី អាយុ​១៨​ឆ្នាំ មុខរបរ​ជាងដែក នៅ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ ត្រូវ​ពលរដ្ឋ​​​​ចាប់ខ្លួន​បាន ។ ចំណែក​សង្ឃ​ក្លែងក្លាយ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​មានឈ្មោះ ភក្តី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​សិប្បកម្ម​ជាមួយ​គ្នា ហើយត្រូវជា​មិត្តភក្តិនឹងគ្នា។

ជន​កំហូច​រូប​នេះ​បន្លំ​ស្លៀក​ស្បង់​ចីពរ​ធ្វើ​ជា​សង្ឃ​ក្លែងក្លាយ​ ត្រូវប្រជាពលរដ្ឋ​ដឹង​រឿង​ចាប់​ឃាត់​នាំ​មក​ប្រគល់​ឲ្យ​អាជ្ញាធរ ហើយ​អាជ្ញាធរ​សង្កាត់​បាន​រាយការណ៍​ទៅ​ការិយាល័យ​ធម្មការ​ខណ្ឌ ដើម្បី​ធ្វើការហូតដក​ស្បង់​ចីពរ សម្ភារ​ពាក់​ព័​​ន្ធ​ទុក ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា​អប់រំ បញ្ឈប់​នូវ​សកម្មភាព បែប​ប៉ះពាល់​ដល់​វិស័យ​សាសនា ព្រះពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ រួច​ទើប​អនុញាតិ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ៕

 

 


ព័ត៌មានគួរចាប់អារម្មណ៍