----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ប្តីចិត្តខ្មៅវាយប្រពន្ធសសៃខ្ចី ទើបសម្រាបកូនបាន៣ខែ រហូតដល់ស្លាប់
Sun,18 November 2018 (Time 09:19 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 96នាក់)


បន្ទាយមានជ័យ ៖ បុរសជាប្តីបានប្រើអំពើហិង្សាទៅលើប្រពន្ធរបស់ខ្លួន ដោយសារតែ ខឹងស្រ្តីជាប្រពន្ធ ស្តីបន្ទោស ខណៈ​ដែលបុរសជាប្តីរូបនេះ ផឹកស្រវឹងជាមួយអ្នកជិតខាងហើយ មកដល់ផ្ទះត្រូវប្រពន្ធនិយាយឌឺដងដាក់ ក៏ស្ទុះ​ទៅ​វាយ​ប្រពន្ធដល់សន្លប់ ហើយស្រី្តរងគ្រោះបានផុតដង្ហើម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ​។

ហេតុការដ៏សង្វេគនេះកើតឡើង នៅភូមិគីឡូ ម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាល​​​ពីវេលា ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។ ជនសង្ស័យ ចក ឆក បានសារភាពថា មុខ​ពេល​កើតហេតុ រូបគេនិងអ្នកជិតខាងបានផឹកស្រាជាមួយគ្នា តាំងពីព្រឹក លុះស្រវឹងក៏បានត្រឡប់មកផ្ទះវិញ បន្ទាប់​មក​លឺ​ប្រពន្ធស្តីបន្ទោស និងបានជេកូន។ ពេលនោះជនសង្ស័យគិតថាប្រពន្ធជេឌឺខ្លួន ក៏បានចូលទៅក្នុងផ្ទះ និង​បាន​ទាត់​ប្រពន្ធ ទាំងដេកកំពុងបំបៅដោះកូន រហូតដល់សន្លប់ស្ងាត់មាត់ឈឹង។

ក្រោយពេលប្រពន្ធដួលសន្លប់ រូបគេក៏បានកោសខ្យល់ និងធ្វើចលនាឲ្យប្រពន្ធ ដឹងខ្លួនវិញ ដោយមិនឃើញប្រពន្ធ ងើបវិញ ក៏រត់ទៅហៅអ្នកស្រុកមកជួយ និងបញ្ជូនទៅមន្ទីរពេទ្យ។ តែជាអកុសលស្រ្តីរងគ្រោះ ក៏បានដាច់ខ្យល់ នៅ​មន្ទីរពេទ្យតែម្តង។

ក្រោយកើតហេតុជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសួរនាំ និងកសាងសំណុំ រឿង​បញ្ជូន​ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់។ ចំណែកឯសពស្រ្តីរងគ្រោះ ក៏ត្រូវសមត្ថកិច្ចបានប្រគល់​ឲ្យគ្រួសារ​យក​ទៅធ្វើបុណ្យប្រណៃ៕

 


ព័ត៌មានគួរចាប់អារម្មណ៍