----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
បើករថយន្តស៊េរីទំនើប លឿនដូចហោះមកបុកបង្គោលភ្លើងខូចខាតផ្នែកខាងមុខយ៉ាងដំណំ
Sun,18 November 2018 (Time 09:20 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 44316នាក់)


ភ្នំពេញ ៖ កាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានគ្រោះថ្នាក់​ចរា​ចរណ៍​មួយ​កើត​ឡើងដោយរថយន្តទំនើបម៉ាកអូឌី ដែលបើកបរដោយបុរសម្នាក់ រួមដំណើរដោយ​បុរសម្នាក់ទៀត​ជា​ជន​​ជាតិ​បរទេស បានបើកទៅបុកបង្គោលភ្លើងមុខសាកលវិទ្យាល័យជាតិគ្រប់គ្រង បណ្ដាលឲ្យរង​ការខូចខាតផ្នែក​ខាង​មុខ​យ៉ាងដំណំស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៩៥ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត ស៊េរីទំនើបមួយគ្រឿងម៉ាកអូឌី ពណ៌ប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 2AB-3011។ បើកបរដោយបុរសម្នាក់ នឹងរួមដំណើរជាមួយបុរសម្នាក់ទៀតជាជនជាតិ​បរទេស​ដូចគ្នា បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះដល់​ចំណុច​​ផ្លូវលេខ៩៥ ក៏បានបត់ឆ្វេងទាំងមិនប្រយ័ត្នបានជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងតែម្ដង បណ្ដាលឲ្យរង​កា​រ​ខូច​ខាតផ្នែកខាងមុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងមិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ។ បច្ចុប្បន្នសមត្ថកិច្ច​មូលដ្ឋាន​ខា​ង​ចរាចរណ៍ បានចុះធ្វើការវាស់វែង និងស្ទួចរថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានី​ភ្នំពេញ ដើម្បីចាត់វិធានការដោះស្រាយតាមនិតិវិធីនៃច្បាប់៕

 

 


ព័ត៌មានគួរចាប់អារម្មណ៍