----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ឯកឧត្តម ហ៊ុន សុខា ប្រធានកិត្តិយសចុះជួយសង្កាត់បារាយណ៍ដង្ហែអង្គកឋិនទៅវត្តជ្រោយសំរោង
Sun,18 November 2018 (Time 09:06 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 182នាក់)


តាកែវ ៖ ឯកឧត្តម​ ហ៊ុន សុខា អនុប្រធាន​ក្រុម​ការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជនកម្ពុជាចុះជួយ​ក្រុង​ដូនកែវ​​ និង​ជា​ប្រធាន​​កិត្តិ​យស​​ចុះជួយ​សង្កាត់​បារាយណ៍ និង​ជា​ជំនួយ​ការ​អម​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ បាន​អញ្ជើញ​សូត្រ​មន្ត​អង្គកឋិន​ទាននៅវត្ត​ជ្រោយ​សំរោង​ ក្នុង​សង្កាត់​បារាយណ៍​ ខេត្ត​តាកែវ​ នាល្ងាច​ថ្ងៃសៅរិ៍​ ១០កើត​ ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

សូមជម្រាប​ថា ក្នុង​មូលដ្ឋាន​សង្កាត់បារាយណ៍​ ដែល​មាន​ឯកឧត្តម​ ហ៊ុន សុខា ជាប្រធាន​កិត្តិ​យស​ចុះជួយ​សង្កាត់​បារាយណ៍​ បាន​ប្រារព្ធ​អង្គកឋិនទាន​បាន​ចំនួន​៥វត្ត​ ក្នុង​នោះរួមមាន  ១.វត្តត្រសក់ផ្អែម, ២.វត្តបារាយណ៍, ៣.​វត្តពោធិ៍​សួស្តី, ៤​.វត្តធន់មន្ត, ៥.វត្តជ្រោយសំរោង។ ក្នុង​វត្ត​នីមួយៗ​ឯកឧត្តម​ប្រធាន​ បាន​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​ បាន​កសាង​នូវ​​ហេដ្ឋា​រចនា​សម្ពន្ធ័​ បាន​ជាច្រើន​ដូចជា​ ផ្លូវថ្នាល់ សាលាឆាន់  កុដិ វិហារ ចាក់សាបក្នុងផ្ទៃវត្ត ការូ និង​កាសាងសង់​ជា​ច្រើន​​ទៀតនៅក្នុងទីអារាមនីមួយៗ មិន​ត្រឹម​តែប៉ុណ្ណោះប្រសិន​បើ​វត្ត​អារាម​ណា ដែល​ប្រារព្ធ​ពិធី​អ្វីមួយ​តែង​តែមាន​វត្ត​មាន​ឯកឧត្តម​បាន​ចូល​រួម​គ្រប់កម្មវិធី​។

ជារួម​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​សង្កាត់​បារាយណ៍​ទាំង​អស់ តែងតែ​អប​អរសាទ​ស្វាគមន៍​វត្តមាន​ដ៏ខ្ពង់​ខ្ពស់​របស់​ ឯកឧត្តម ហ៊ុន សុខា គ្រប់​កម្មវិធី​ទាំង​អស់​ក្នុងសង្កាត់​បារាយណ៍​ ប្រកប​ដោយ​ភាព​ស្និតស្នាល ហើយ​ឯកឧត្តម​ក៏បាន​រាក់ទាក់​ពួក​គាត់​​វិញ​ ប្រកប​ដោយ​ភាព​រួសរាយ និង​សប្បាយ​រីក​រាយ​ ក្រោម​ម្លប់​ដឹកនាំ​ដ៏ត្រជាក់​របស់​ សម្តេច​តេជោ ហ៊ុន សែន នាយក​​​រដ្ឋមន្ត្រី​កម្ពុជា៕

 


ព័ត៌មានគួរចាប់អារម្មណ៍