----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំង សិប្បកម្មកែច្នៃឈើគ្មានច្បាប់១កន្លែង នៅស្រុកសំបូរ ខេត្តក្រចេះ
Sun,18 November 2018 (Time 09:09 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 209នាក់)


ក្រចេះ ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៨នេះ លោក ជា សុភក្រ័្ត ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ បាន​ដឹកនាំសមត្ថកិច្ចចម្រុះបង្ក្រាបទីតាំង សិប្បកម្មកែច្នៃឈើគ្មានច្បាប់១កន្លែង ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងដែលច្បាប់អនុញ្ញាតខាងលើនេះមានម្ចាស់ឈ្មោះ លី សុផង់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់​នៅ​ចំនុចខាងលើ ហើយតែងតែធ្វើសកម្មភាព អារ ជ្រៀក ឈូសឈើដោយម៉ាស៊ីន លាន់សំលេង​ទ្រហឹង​ពេញ​ភូមិ រំខានជាសំលេងដល់អ្នកភូមិទាំងយប់នឹងថ្ងៃគ្មានបានសម្រាកនៅបានសុខនៅទេ។

លោក ប៉ាល់ សុខកែវ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ បានឲ្យដឹងថា ឈើទាំងនោះជាប្រភេទឈើប្រណីត និង​ឈើលេខ១ ត្រូវបានសមត្ថកិច្ចរឹបអូសយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីវាស់វែង និង​ធ្វើ​កា​រផាកពិន័យទៅតាមច្បាប់របស់រដ្ឋបាលព្រៃឈើ៕

 


ព័ត៌មានគួរចាប់អារម្មណ៍