----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីកាំកុងត្រូលដកហូតក្រួចគ្មានច្បាប់ជិត៣តោន
Wed,07 November 2018 (Time 08:11 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 172នាក់)


ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ខកិច្ច​ក្រសួង​មហាផ្ទៃ​ សហការជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ បាន​ប្រតិបត្តិការ​បង្ក្រាប​ករណី​នាំ​សត្វក្រួច​ចូល​ពីប្រទេស​វៀត​ណាម ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ត្រូវ​បាន​ចាប់បាន​​នៅថ្ងៃទី​០៦ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាសុផារ៉ា សង្កាត់​ទួល​សង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាម​សមត្ថកិច្ច​ បាន​ឲ្យដឹងថា​ ប្រតិបត្តិការ​បង្ក្រាប​ករណីនាំ​សាច់​សត្វក្រួច​គ្មាន​ច្បាប់​អនុញ្ញាត​ ដែល​នាំ​ចូ​លពីប្រទេស​វៀតណាម​នេះ ដឹកតាម​រថយន្ត​កូរ៉េ១គ្រឿង​ ម៉ាកHYUNDIA ពាក់ស្លាកលេខ​៣E-៥៨៦៨។ សាច់​សត្វក្រួច​ដែល​បាន​ដឹក​តាម​រថយន្ត​នេះ ក្រុម​ឈ្មួញ​បាន​ធ្វើការ​ដឹកជញ្ជូន​ចូលមក​ក្នុង​ប្រទេស​កម្ពុជា​សំងាត់ ​បាន​ចំនួន​ជាច្រើន​ដងផងដែរ ប៉ុន្តែ​ដោយ​សាតែមិន​មាន​មុខ​សញ្ញា​ត្រូវ​ចាប់​ទើប​កន្លង​មក​សមត្ថកិច្ច​ចាប់​មិន​បាន​ទាល់តែសោះ។ សាច់​សត្វ​ក្រួច​ដែល​បាន​ដឹកចូលមក​ដោយ​គ្មាន​ច្បាប់​ភាគច្រើន ជា​សាច់​ដែល​មាន​ការបន្លំ​ និង​គ្មាន​គុណភាព​ ព្រមទាំង​មាន​ការ​ដាក់ថ្នាំ​ទៀត​ផង ប្រសិន​បើ​យកទៅប្រើ​ប្រាស់នឹងមាន​ផល​ប៉ះពាល់​ដល់សុខភាព​ជាក់ជាពុំខានឡើយ។

ការ​ចុះ​ឆែក​ឆេ​រ​ជាក់ស្តែង​ខាងលើ ចាប់​បាន​សាច់សត្វ​ក្រួច​គ្មាន​ច្បាប់​អនុញ្ញាត​ប្រមាណ ២,៥តោន។ ចំពោះវត្ថុតាង​ទាំង​អស់​ខាងលើព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និងយកសាច់សត្វក្រួច គ្មាន​ច្បាប់​អនុញ្ញាតទៅដុតបំផ្លាញចោល នៅទីលានចាក់សំរាមបឹងជើងឯក និងបាននាំខ្លួនអ្នកបើកបររថយន្តម្នាក់ មក​នាយក​ដ្ឋាន ដើម្បីបន្តនីតិវិធី៕

 


ព័ត៌មានគួរចាប់អារម្មណ៍