----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
មន្ត្រីយោធាម្នាក់ បើកម៉ូតូ បុកគោយន្តដឹកឈើពី ក្រោយពេញទំហឹង រងរបួសធ្ងន់
Wed,07 November 2018 (Time 08:13 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 145នាក់)


ពោធិ៍សាត់ ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​មួយ​រវាង​​​ម៉ូតូ​ដែលបើកដោយមន្ត្រីយោធាម្នាក់ ទៅបុក​​គោ​​​យន្តដឹកឈើពីក្រោយពេញទំហឹង រងរបួសធ្ងន់។ នៅលើ​ ផ្លូវ​ជាតិ​​​​​លេខ​៥៥​ ចន្លោះគីឡូម៉ែត្រ​លេខ​៨៥.៨៦​ ​ចំណុច​តាំងយ៉រ​ ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ ស្រុកវាងវែង ខេត្ត​ពោធិ៍​សាត់។

សមត្ថកិច្ចស្រុកវាងវែង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ ថន​ តុលា​ ភេទប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរមន្ត្រី​យោធា នៅវរៈព្រំដែនថ្មដា បើកបរ​ម៉ូតូម៉ាក​ FTR ​ ពណ៌​ក្រហម​​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1AR-8596។ ក្រោយកើតហេតុ​ ត្រូវបានបញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់ រីឯអ្នកបើក​បរគោយន្តច្នៃ បាន​រត់គេចខ្លួនបាត់។ បច្ចុប្បន្នគោយន្ត និងម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកមក​រក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកវាងវែង ដើម្បីរង់ចាំដោះ​ស្រាយពេលក្រោយ៕

 


ព័ត៌មានគួរចាប់អារម្មណ៍