----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
បើកម៉ូតូឆ្លងផ្លូវបំបែកជាបួន ត្រូវរថយន្តខ្នាតតូចដឹកហ្គាស បុកអូសម៉ូតូជិត១គីឡូម៉ែត្រ
Wed,07 November 2018 (Time 08:15 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 938នាក់)


ភ្នំពេញ ៖  កាល​ពី​វេលា​ម៉ោង១០​យប់​ ថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តខ្នាត​តូច​​​​​​ដឹ​កហ្គាស បុកអូសជិត១គីឡូម៉ែត្រ នៅតាមបណ្តោយ​ផ្លូវ​៣៧៤ ​កែង​ផ្លូវ​១៧៣​ ក្នុងសង្កាត់​ទួលស្វាយព្រៃ​២​ ខណ្ឌ​​​​​​​ចំការមន​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿង​ ម៉ាក​ MSX​ ពាក់ស្លាកលេខភ្នំពេញ​ 1FA-4096 ឌុបគ្នា លុះពេលមកដល់ណុចផ្លូវបំបែកជាបួនកើតហេតុខាងលើ។ ស្រាប់​តែ​​​​​មានរថយន្ត​កូរ៉េធុនតូចមួយគ្រឿង ដឹកធុងហ្គាសធំៗ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2A-8375 បើក​លឿន​​ដូច​​ហោះមកបុក ​ចំពាក់កណ្តា​ល​ ម៉ូតូ​ជនរងគ្រោះ​ពេញ​ទំហឹង​តែម្ដង បណ្តាលខ្ទាត អ្នកទាំងពីរ​បោកនឹង​​​ផ្ទប់នឹង​កញ្ចក់​​​​រថយន្ដ រងបួសធ្ងន់សន្លប់បាត់ស្មារតី​ រីឯ​ម្នាក់​ទៀត​រងរបួស​ស្រាល​។

ប្រភពបន្ថែមទៀតថា​ រថយន្តបង្កបានបន្ថែមល្បឿន​ បើកអូសម៉ូតូក្រោមរថយន្ត ប្រហែល១គីឡូម៉ែត្រ បំណង​ចង់​ព្យាយាម​​រកគេច តែត្រូវប្រជាពលរដ្ឋ​នាំគ្នា​ ដេញតាមនាំគ្នា​ឃាត់ មិនអោយអ្នកបើកបរ​រត់ទៅណាទេ បន្ទាប់មកក៏​រាយ​ការណ៍​​ប្រាប់សមត្ថកិច្ច​អោយចុះមកអន្តរាគមន៍តែម្ដង ។

ក្រោយកើតហេតុជនរងគ្រោះ​ ត្រូវបាន​រថយន្ដសង្គ្រោះ​គ្លីនិកឯកជន​មួយកន្លែងភ្លាមៗ។ រីឯ​ម៉ូតូ​រងគ្រោះ​រួមទាំង​រថយន្ត​​​បង្ក ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ប្រគល់ទៅអោយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក ​នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ ចុះមកធ្វើ​ការ​វាស់​វែង​ នឹង​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​ ដើម្បីរង់ចាំដោះស្រាយគ្នា​នៅ​ពេលក្រោយ៕

 


ព័ត៌មានគួរចាប់អារម្មណ៍