----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
អភិបាលខេត្តរតនគិរីដាក់បទបញ្ជាបង្ក្រាបបទល្មើសព្រៃឈើ បែរជាមន្ត្រីច្រកទ្វាព្រំដែនបើកដៃវិញ
Wed,07 November 2018 (Time 08:08 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 181នាក់)


រតនគិរី ៖ ក្រោយ​ពីផ្ទុះ​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​រតនគិរី​នៅពេលថ្មីៗនេះ ឯកឧត្តម​ ថង សាវុន អភិបាល​ខេត្ត​រតនគិរី​ បាន​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​នៅតាម​បណ្តា​ស្រុកនីមួយ​ៗ ត្រូវ​យកចិត្ត​ទុកដាក់​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ឲ្យ​ខាងតែបាន​ ប៉ុន្តែ​បើបណ្តែត​បណ្តោយ​ឲ្យ​មាន​បទល្មើស​ត្រូវ​តែទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង។ប៉ុន្តែ​ទោះ​បីជាយ៉ាងណា​ក៏ដោយ​ ក្រុម​ឈ្មួញ​បាន​សហការ​ជាមួយមន្ត្រី​ខិលខូច​ ដោយ​បាន​ដឹកជញ្ជូន​ឈើ​ប្រណិត​យ៉ាង​រលូន​ទៀត​ផង​។ ជាការ​ជាក់ស្តែង​ដូ​ច​ជានៅយប់​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានម៉ូតូរាប់រយគ្រឿងធ្វើ​ការដឹក​ជញ្ជូន​តាំងពីក្បាលព្រលប់ រហូតទល់ភ្លឺយកទៅលក់នៅប្រទេសវៀតណាម តាមច្រក១៩ ឬ​ហៅថាច្រកចេញបារី​ជាប់ នឹង​ច្រកអន្តរជាតិអូយ៉ាដាវដែរ។ មិនតែប៉ុណ្ណោះក្រុមឈ្មួញ បានលួចលាកបង្កប់ឈើ​តាមរថយន្តសាំយ៉ុង និង​រថយន្ត​ទំនើៗផ្សេងៗទៀត ធ្វើ​ចរាចរ​តាមច្រកទ្វារអន្តរជាតិអូយ៉ាដាវ។ ដែលមន្រ្តីមើ​លការខុសត្រូវច្រកទ្វារ​ហាក់គ្មា​នការទទួល​ខុសត្រូវ ក្រៅពីការ​គិត​តែផល​ប្រយោជន៍ផ្ទាល់ខ្លួន​បើក​ឲ្យ​ឈ្មួញ​ដឹកជញ្ជូនឈើ​ដោយ​រលូន​តែម្តង​។

មិនតែប៉ុណ្ណោះប្រភពប្រជាពលរដ្ឋបានអោយដឹងថា ក្រុមឈ្មួញខ្លះលួចលាក់ដឹកជញ្ជូនយកទៅទំលាក់​ក្បែរៗព្រំដែន​ភូមិ​ប៉ក់ញ៉ៃ ហើយ​បាន​ជួល​រថយន្ត​បងប្អូនជនចាតិ​ អោយ​ដឹកជញ្ជូន​ឈើ​ថា ជាសកម្មភាព​ប្រជាពលរដ្ឋ​ ដែល​រក​ស៊ី​ដឹកឈើ​តូច​តាច​តាមម៉ូតូ​។ ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បើទោះ​បីជា​ថ្នាក់​ដឹកនាំ​បានធ្វើការ​ព្រមាន​យ៉ាងណា​ក៏ដោយ​ តែ​បទល្មើ​ស​នៅតែបន្តមាន​ដដែល​ ដោយ​សារ​តែមាន​មន្ត្រី​តាមច្រកព្រំបានធ្វើការ​បើក​ដៃ​​រហូត​។

ទាក់ទិន​ករណី​ ប្រជាពលរដ្ឋ​សូមធ្វើការ​សំណូមពរដល់ថ្នាក់​ដឹកនាំ​ ដែល​ឯកឧត្តម​ ថង សាវុន អភិបាល​ខេត្ត​រតនគិរី និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សូម​មេត្តា​ពិនិត្យ​លើ​មន្ត្រី​ថ្នាក់​ក្រោម​ដែល​បាន​អនុញ្ញាត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ចេញ​តាម​ព្រំដែន​ជារៀង​រាល់ថ្ងៃ​ផង​៕ 

 


ព័ត៌មានគួរចាប់អារម្មណ៍