----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ឈ្មួញយកគ្រឿងចក្រឈូសឆាយយកដីគម្របព្រៃឈើក្នុងខេត្តកំពតយ៉ាងគឃ្លើនតែម្តង
Fri,09 November 2018 (Time 08:57 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 164នាក់)


កំពត ៖ ដីគម្រប​ព្រៃឈើ​ដែល​ស្ថិតនៅ​​ភូមិ​ព្រែត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ត្រូ​វបាន​បុគ្គល​មាន​លុយ​មាន​អំណាច​បាន​ប្រើគ្រឿងចក្រ​ក្នុង​ការ​ឈូសឆាយ​ដីគម្រប​ឈើ​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពត ហើយ​មិន​ទាន់ឃើញមាន​ចំណាត់​ពីមន្ត្រី​ពាក់ពន្ធ័​ធ្វើការ​ចុះទប់ស្កាត់​នោះទេ។

បើតាម​សម្តី​មេការឈ្មោះ ញ៉ោន ដែលកំពុង​មើល​ការ​ខុសត្រូវនៅទីនោះ​ បាន​ប្រាប់ថា ចំពោះទីតាំង​ខាងលើនេះ​មាន​ម្ចាស់​ចំនួន​២នាក់ ដែលទី១.ឈ្មោះ សូនី ជាមន្ត្រី​នៅក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ ដែល​បាន​ធ្វើការ​គ្រប់​គ្រង​ដីនៅទីនោះ​ចំនួន​ជាង​៣ហិកតា​ ទី២.ឈ្មោះ តា ប៉ ដែល​គ្រប់គ្រង​ផ្ទៃដី​ចំនួន​ជាង​២ហិកតា​។ ការ​ឈូស​ឆាយ​ដីព្រៃ​ខាង​លើនេះ​ ដោយ​ពុំមាន​ការ​អនុញ្ញាត​ពីអាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ពន្ធ័នោះទេ ដោយ​បានធ្វើ​ដោយ​ខ្លួន​ឯង​។

ទាក់​ទិនករណីនេះ​ ស៊ីភីអិន​បានធ្វើការ​ទំនាក់​ទំនង​លោក សា រ៉ា នាយ​ខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្តកំពត លោក​ប្រាប់​ឲ្យ​ដឹង​ថា ចាំ​ឲ្យ​កូន​ចៅចុះទៅ​ពិនិត្យមើល ប៉ុ​ន្តែ​អ្វីដែល​លោក​បាន​និយាយ​ឲ្យ​តែរួចពីមាត់តែប៉ុណ្ណោះ។ បើតាម​ប្រភព​ផ្សេង ទៀត​គេអះ​អាង​ គេត្រូវ​រ៉ូវគ្នា​អស់​ហើយ​ មិន​បាច់ធ្វើការ​សាកសួរទេ៕

 


ព័ត៌មានគួរចាប់អារម្មណ៍